×

ពេជ្រវត្តី សារ៉ាវឌ្ឍី ត្រៀមខ្លួនរួចរាល់សម្រាប់កម្មវិធី “រាត្រីចងចាំ” ស្អែកនេះ

កម្សាន្ត៖ ទោះបីជាការប្រកួត Miss Grand បានកន្លងទៅរយៈពេលមួយឆ្នាំ និងមានបវរកញ្ញាជំនាន់ក្រោយរះជាបន្តបន្ទាប់ក៏ពិតមែនក៏ប្រជាប្រិយភាពរបស់ ពេជ្រវត្តី សារ៉ាវឌ្ឍី នៅតែមានសន្ទុះដែលត្រូវបានអ្នកគាំទ្រចាត់ទុកថា នាងជាបវរកញ្ញាដែលមានឥទ្ធិពលម្នាក់ដោយសារភាពឆ្លាតវៃ ភាពរួសរាយរាក់ទាក់ និងចរិតក្រមិចក្រមើមចេះកំប្លុកកំប្លែងបានចងចិត្តអ្នកគាំទ្ររបស់នាងឱ្យកើនឡើងមិនស្ទើរឡើយ។

ចាប់តាំងពីដណ្តើមបានតំណែងជាបវរកញ្ញាលមដាប់រងទី៥ លើឆាកប្រកួត Miss Grand International 2022 មកធ្វើឱ្យ ពេជ្រវត្តី មមាញឹកក្នុងវិស័យសិល្បៈជាបន្តបន្ទាប់ ក៏ដូចជាចូលរួមក្នុងកម្មវិធីនានាផងដែរ។ ជាក់ស្តែង មកដល់ពេលវេលាដែលត្រូវប្រារព្ធកម្មវិធីរំឮកខួបលើកទី៣១ នៃការដាក់បញ្ចូលតំបន់រមណីយដ្ឋានអង្គរចាសម្បត្តិបេតិកភណ្ឌពិភពលោកឆ្នាំនេះ ពេជ្រវត្តី សារ៉ាវឌ្ឍី មានកិត្តិយសត្រូវបានអញ្ជើញឱ្យសម្តែងក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៤ ខែធ្នូ ស្អែកនេះ វេលាម៉ោង ៥ល្ងាចនាបរិវេណព្រះលានជល់ដំរី។

ដូចនេះ នៅរសៀលថ្ងៃទី១៣ ខែធ្នូ នេះដែរ ពិធីក្រុងពាលីបានចាប់ផ្តើមឡើងយ៉ាងគគ្រឹកគគ្រេងដែលមានការចូលរួមដោយក្រុមសិល្បករ សិល្បការនីជើងចាស់ជើងថ្មីជាច្រើនដើម្បីអបអរព្រឹត្តិការណ៍ “រាត្រីចងចាំ” នៅលើទឹកដីអង្គរដែលជាតំបន់អច្ឆរិយក្នុងប្រទេសកម្ពុជានេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង