
ធ្លាប់តែឃើញពីទេព្យកោសល្យនៅក្នុងខ្សែភាពយន្តនិងកម្មវិធីកម្សាន្តដ៏ល្បីល្បាញរបស់ទូរទស្សន៍ MyTV តារាសម្ដែងរូបសង្ហាខ្មែរអង្គរ លោក ញ៉ែម សុគន្ធ បានត្រៀមខ្លួនក្នុងការបញ្ចេញស្នាដៃនៅក្នុងផ្ទះបាយដែលបានលាក់ទុកជាយូរឆ្នាំ ដើម្បីផ្ដួលទៅលើគូប្រកួតរបស់គាត់នៅក្នុងកម្មវិធី Chef Race by IZE ដែលនឹងមានការចូលរួមពីសំណាក់មិត្តរួមអាជីពពីររូបទៀតគឺកញ្ញា បូនីកា និងកញ្ញា សារាវត្តី នាថ្ងៃសៅរ៍សប្ដាហ៍នេះ។

ពិធីករក្នុងកម្មវិធីរបស់ទូរទស្សន៍ MyTV រូបនេះ នឹងឈានជើងចូលមកកាន់សង្វៀនធ្វើម្ហូបដ៏ប្លែករបស់ Chef Race by IZE ក្នុងនាមជាអ្នកប្រកួតតំណាងឱ្យក្រុម CAMBODIA ដោយសហការជាមួយចុងភៅដ៏ចំណានគឺ Chef ស្រីនាង។ លោក ញ៉ែម សុគន្ធ នឹងត្រូវធ្វើការងារធ្ងន់បន្តិចហើយ ព្រោះជាប្រុសតែម្នាក់ហើយត្រូវបញ្ចេញថ្វីមាត់ដើម្បីទាក់ទាញអតិថិជនឱ្យចូលជាវមុខម្ហូបរបស់ខ្លួនថែមទៀត ខណៈកញ្ញា បូនីកា និងកញ្ញា សារាវត្តី សុទ្ធតែពូកែក្នុងការបញ្ចុះបញ្ចូលម៉ូញៗឱ្យទិញម្ហូបរបស់ពួកគាត់។
កញ្ញា បូនីកា ដែលជាតារាក្នុងកម្មវិធីសំណើចកំពូលមិត្តរបស់ MyTV នឹងចាំដៃគូជាមួយ Chef កន្និថា ហើយប្រកួតសម្រាប់ក្រុម IZE។ ចំណែកស្រីស្អាត សារ៉ាវត្តី បានត្រៀមខ្លួនរួចរាល់ដើម្បីសាកបញ្ចេញស្នាដៃក្នុងផ្ទះបាយដោយមានជំនួយពី Chef ម៉ុម នៅក្នុងក្រុម EXPREZ ។

សូមរំឭកបន្តិច កាលពីសប្ដាហ៍មុនដែលត្រូវនឹងសប្ដាហ៍ទី១២របស់ Chef Race by IZE ក្រុម EXPREZ គឺជាម្ចាស់ជ័យលាភីលេខ១ ហើយក៏ជាការឈ្នះជាលើកទី៣របស់ក្រុមនេះផងដែរ។ ដោយឡែក ក្រុម IZE នៅតែស្វែងរកជ័យជម្នះជាលើកទី២របស់ខ្លួន នៅថ្ងៃសៅរ៍នេះ ប៉ុន្តែវាមិនមែនជារឿងងាយស្រួលទេ ព្រោះក្រុម CAMBODIA ធ្លាប់ជាម្ចាស់ជ័យលាភីចំនួន ៨ សប្ដាហ៍រួចមកហើយ។
តើប្រិយមិត្តចង់ដឹងអត់ថានៅក្នុងសប្ដាហ៍ទី១៣នេះ ក្រុមរបស់លោក ញ៉ែម សុគន្ធ ក្រុមរបស់កញ្ញា បូនីកា ឬក្រុមរបស់កញ្ញា សារាវត្តី ដែលនឹងក្លាយជាអ្នកឈ្នះ? អ៊ីចឹងមានតែរង់ចាំទស្សនាកម្មវិធី Chef Race by IZE ទាំងអស់គ្នានៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ ទី១៦ ខែធ្នូ ចាប់ពីម៉ោង ១១ព្រឹកតទៅ!
