![]()
ចិន៖ អតីតតារាដ៏ល្បីសញ្ជាតិចិន-កាណាដា ត្រូវបានឃាត់ខ្លួនបន្ទាប់ពីអតីតមិត្តស្រីរបស់លោកដែលជាតារាលើបណ្តាញសង្គម Du Meizhu ចេញមុខបកអាក្រាតថា Kris Wu បានរំលោភក្មេងស្រីជាអនិតិជន ដោយភ្លាមៗ ព័ត៌មានត្រូវបានផ្ទុះឡើងពេញបណ្តាញសង្គម។
ក្រោយផ្ទុះឡើងនូវរឿងអាស្រូវមួយនេះហើយ ប៉ូលិសបានចុះឃាត់ខ្លួន Kris Wu បើទោះជាម្តាយរបស់លោកព្យាយាមរកមេធាវីល្អៗដើម្បីការពារក្តីឱ្យយ៉ាងណាក៏មិនអាចជួយលោកបានដែរ។ ទីបំផុត Kris ត្រូវបានតុលាការសម្រេចឱ្យជាប់ពន្ធនាគាររយៈពេល ១៣ឆ្នាំ និងត្រូវបណ្តេញចេញពីប្រទេសចិនក្រោយរួចទោស។

ការកាត់ទោសនេះធ្វើឱ្យអ្នកគាំទ្រ Kris Wu មិនអស់ចិត្ត និងមិនជឿថាលោកធ្វើរឿងដែលបំពានច្បាប់ធ្ងន់ធ្ងរបែបនេះដែរ។ រហូតមកដល់ពេលថ្មីៗនេះ បុរសម្នាក់បានចេញអះអាងនៅលើបណ្តាញសង្គមថា ខ្លួនត្រូវបានអតីតមិត្តស្រី Kris Wu ជួលឱ្យសរសេរព័ត៌មានអាស្រូវរបស់ Kris Wu ឈ្មោះ Xu។ បុរសរូបនេះបានបញ្ជាក់ថា លោកត្រូវបាន Du Meizhu បោកប្រាស់ និងបានឱ្យដឹងថា រឿងដែលបានផុសកន្លងមកសុទ្ធសឹងតែមិនមែនជាការពិត ក្រោយដឹងការពិតហើយលោកពិតជាមានអារម្មណ៍ស្តាយក្រោយ និងរអៀសខ្លួនណាស់ ដូចនេះអ្វីដែលលោកអាចធ្វើបានគឺទៅសូមទោសម្តាយរបស់ Kris Wu ដោយផ្ទាល់ប៉ុណ្ណោះ។
ក្រោយការពិតត្រូវបានទម្លាយហើយ Xu បានព្យាយាមស្វែងរកសាក្សី និងព័ស្តុតាង ប៉ុន្តែមិនបានប្រយោជន៍អ្វីឡើយ។ Xu បានបង្ហាញអារម្មណ៍ថា បើថ្ងៃណាមួយមានឱកាសអាចជូនដំណើរ Kris ទៅព្រលានយន្តហោះ លោកពិតជាចង់ឱ្យ Kris បញ្ចេញកំហឹងមកលើលោកឱ្យអស់ខ្លាំងណាស់។
![]()
Xu បានឱ្យដឹងនូវរឿងមួយទាក់ទងនឹង Du Meizhu ថាមានថ្ងៃមួយនាង និង Kris មានសម្ព័ន្ធភាពផ្លូវភេទជាមួយគ្នា នាងបានអួតមិត្តភក្តិថា មិត្តប្រុសនាងជាសុភាពបុរស និងជាមនុស្សល្អណាស់ ហើយនាងចង់ប្រលូកក្នុងវិស័យសិល្បៈ ដូចនេះនាងពិតជាត្រូវ Kris។ គួរបញ្ជាក់ដែរថា អំឡុងពេលកំពុងជាប់ពន្ធនាគារនេះផងដែរ Kris ព្យាយាមរក្សាឥរិយាបថខ្លួនឱ្យបានល្អបំផុតដោយសង្ឃឹមថាតុលាការនឹងអាចសម្រាលទោសឱ្យលោកបាន៕