
កម្មវិធីតន្ត្រីបែបអាឃូស្ទីក Bond For More Cambodia Night ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER បានផ្ដល់ជូននូវផ្ទាំងទស្សនីយភាពថ្មីជាមួយនឹងស្ទាយបែប Cowboy ពីសំណាក់ ពិធីករពិធីការិនី ក្រុមតន្ត្រី និងតារាកិត្តិយស ដើម្បីធ្វើឱ្យប្រិយមិត្តបានប្លែកអារម្មណ៍កាលពីរាត្រីថ្ងៃសុក្រសប្ដាហ៍មុន។

ពិតណាស់ នៅក្នុងរាត្រីដ៏វិសេសវិសាលនេះ Bond For More Cambodia Night បានស្វាគមន៍វត្តមានរបស់ លោក សេម និង កញ្ញា លាង សុផាឡែន មកកាន់វេទិកាតន្ត្រីដ៏ធំរបស់ស្ថានីយទូរទស្សន៍ MyTV ។ ឃើញថា តារាកិត្តិយសទាំងពីរដួង ពិតជាសក្តិសមជាដៃគូគ្នា ទាំងស្ទាយនៃការស្លៀកពាក់និងការច្រៀងចង្វាក់បែប “Country” ដ៏ពេញនិយមនៅក្នុងបទចម្រៀងនីមួយៗ។
អមជាមួយស្ទាយដ៏ទាក់ទាញបែប Cowboy លោក សេម ក៏បានលើកយកនូវបទចម្រៀងដែលមានចំណងជើងថា “២៣ និង៣២” ខណៈកញ្ញា សុផាឡែន បានជ្រើសរើសបទ “ប្រុសកំពូលស្នេហ៍” សុទ្ធសឹងជាចង្វាក់ Country ដែលប្រិយមិត្តស្ដាប់ហើយច្បាស់ជាមានអារម្មណ៍ថាប្លែកជាក់ជាពុំខាន។

កាន់តែព្រឺព្រួចទៀតនោះ តារាកិត្តិយសទាំងពីរ ក៏ត្រូវឆ្លងកាត់នូវសំណួរដែលពុំនឹកស្មានដល់ពីសំណាក់លោក យ៉ារ៉ូ និងកញ្ញា កុសុមៈផងដែរ ជាពិសេស ការលេងចាប់ឆ្នោតឆ្លើយសំណួរនិងធ្វើតម្រាប់តាមសត្វ ដែលធ្វើឱ្យបងប្អូនផ្ទុះសំណើចនៅក្នុងវគ្គសំណួរនិងការលេងល្បែងកម្សាន្ត។
ប្រសិនបើប្រិយមិត្តខកខានមិនបានទស្សនាកម្មវិធី Bond For More Cambodia Night កាលពីសប្ដាហ៍មុន ឬចង់ទស្សនាម្ដងទៀត អាចចូលទៅទស្សនាតាមរយៈវីដេអូខាងក្រោម។
កម្មវិធីតន្ត្រីបែបអាឃូស្ទីក Bond For More Cambodia Night មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាលថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
