×

តើប្រិយមិត្តចង់ឃើញនរណាជា Judge របស់ MasterChef Cambodia រដូវកាលទី៣?

កម្មវិធី MasterChef Cambodia រដូវកាលទី៣ បានត្រៀមនឹងវិលត្រឡង់មកវិញហើយនាដើមឆ្នាំ២០២៤ខាងមុខនេះ បន្ទាប់ពីផលិតកររបស់កម្មវិធីលំដាប់ពិភពលោកមួយនេះ បានបង្ហើបឱ្យដឹងកាលពីពេលថ្មីៗនេះ។

កាលពីរដូវកាលមុនៗ ប្រិយមិត្តច្បាស់ជានៅចាំហើយចំពោះ Judge ទាំង៣រូប ដែលមានសមត្ថភាពខ្ពស់នៅក្នុងការណែនាំ និងដាក់ពិន្ទុយ៉ាងសុក្រិត្យដល់បេក្ខជនដែលចូលរួមប្រកួតប្រជែងនៅក្នុងកម្មវិធី MasterChef ។ ពិតណាស់ពួកគាត់គឺ Chef ណារ៉ា Chef Jessica និង Chef រិទ្ធី។

គណៈកម្មការទាំង៣រូប បានទទួលការកោតសរសើរយ៉ាងខ្លាំងពីសំណាក់បងប្អូនអ្នកតាមដានរបស់ស្ថានីយទូរទស្សន៍ CTN ហើយនៅរដូវកាលថ្មីនេះ CTN ក៏នឹងបន្តនាំមកជូននូវគណៈកម្មការដ៏សក្តិសមសម្រាប់កម្មវិធី MasterChef Cambodia ផងដែរ។

បើយោងតាមការបង្ហើបឱ្យដឹងថា Chef ម្នាក់ក្នុងចំណោមអ្នកទាំង៣ នឹងវិលត្រឡប់មកកាន់វេទិកាប្រកួតធ្វើម្ហូបលំដាប់ពិភពលោកនៅរដូវកាលថ្មីនេះ។ ទោះជាយ៉ាងណា សមាសភាពរបស់ពួកគាត់នឹងត្រូវប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ។ ដូច្នេះ សូមប្រិយមិត្តទន្ទឹងរង់ចាំតាមដានទាំងអស់គ្នា ថាតើ Judge របស់ MasterChef Cambodia រដូវកាលទី៣ ជានរណា? ចម្លើយនឹងត្រូវលាតត្រដាង!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង