
ទោះបីជាមានភាពមមាញឹកជាមួយការងារសិល្បៈ និងមុខរបរផ្ទាល់ខ្លួនក៏ដោយ ក៏លោក ជ័យ សុវ៉ាត បានឆ្លៀតពេលវេលាដ៏មានតម្លៃដើម្បីចូលរួមនៅក្នុងកម្មវិធីតន្ត្រីបែបអាឃូស្ទីក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នារាត្រីថ្ងៃសុក្រ សប្ដាហ៍នេះ។
ជាតារាចម្រៀងផង គ្រូពេទ្យផង និងជាម្ចាស់អាជីវកម្មតូចមួយផង លោក ជ័យ សុវ៉ាត បានត្រៀមខ្លួនរួចរាល់នៅក្នុងការចាប់ដៃគូជាមួយ កញ្ញា នួន បូលក្ខណ៍ ដែលកំពុងទទួលបានប្រជាប្រិយភាពនៅក្នុងស្រទាប់យុវវ័យនាពេលបន្ចុប្បន្នតាមរយៈបទចម្រៀងរបស់កញ្ញានៅលើបណ្ដាញសង្គម។
ប្រិយមិត្តប្រាកដជាចង់ដឹងហើយមែនទេថា តារាកិត្តិយសទាំងពីរដួងនឹងមានបទចម្រៀងអ្វីខ្លះដើម្បីយកមកបកស្រាយជូនបងប្អូនសណ្ដាប់នៅលើវេទិកាដ៏ពិសេសរបស់កម្មវិធី Bond For More Cambodia Night ? យ៉ាងណា ប្រិយមិត្តច្បាស់ជាភ្ញាក់ផ្អើលចំពោះសំឡេងរបស់អ្នកទាំងពីរនៅក្នុងការច្រៀងរួមគ្នាជាពុំខានឡើយ។
កាន់តែពិសេសទៀតនោះ ទាំងពូណម លោក យ៉ារ៉ូ និងកញ្ញា កុសុមៈ នឹងផ្ដល់ជូននូវភាពសប្បាយរីករាយដល់ប្រិយមិត្តជាមួយនឹងភាពក្រមិចក្រមើច និងកំប្លុកកំប្លែង ដែលញ៉ាំងបរិយាកាសរបស់កម្មវិធីមិនឱ្យស្ងប់ស្ងាត់ឡើយ ដោយអ្នកទាំងបី ក៏នឹងមានរឿងប្លែកៗដើម្បីផ្ដល់ជាការកម្សាន្តដល់ប្រិយមិត្តរបស់ Bond For More Cambodia Night ពីមួយវគ្គទៅមួយវគ្គផងដែរ។
សូមរង់ចាំទស្សនាកម្មវិធី Bond For More Cambodia Night ដែលនឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នាថ្ងៃសុក្រ ទី២២ ខែធ្នូ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
