×

ទឹកប្រាក់រង្វាន់របស់កម្មវិធីលំដាប់ពិភពលោក MasterChef Cambodia រដូវកាលមុនដែលអ្នកគួរដឹង

កម្មវិធីលំដាប់ពិភពលោកដ៏ធំ MasterChef Cambodia បានត្រលប់មកវិញជាមួយនឹងរដូវកាលទី៣ ដែលមានការទន្ទឹងរង់ចាំជាយូរពីសំណាក់ប្រិយមិត្តនៅក្នុងប្រទេសកម្ពុជា។ បន្ទាប់ពីភាពជោគជ័យនៃរដូវកាលពីរដំបូង រដូវកាលថ្មីខាងមុខនេះ សន្យាថានឹងផ្តល់នូវបទពិសោធធ្វើម្ហូបដ៏គួរឱ្យរំភើប និងប្រកួតប្រជែងបន្ថែមទៀត។

ម្ចាស់ជ័យលាភីលេខ១ កាលពីរដូវកាលទី១ និងទី២ បានទទួលទឹកប្រាក់ចំនួន ៥ ម៉ឺនដុល្លារ អមជាមួយនឹងពានរង្វាន់ MasterChef ដ៏ស្រស់ស្អាតមួយផងដែរ។

ស្របពេលដែលអ្នកចម្អិនម្ហូបជាច្រើនកំពុងមានបំណងចូលរួមប្រកួតដើម្បីដណ្តើមពានរង្វាន់ MasterChef Cambodia រដូវកាលទី៣ បេក្ខជនទាំងអស់ នឹងត្រូវឆ្លងកាត់វិញ្ញាសាថ្មីក្នុងការចម្អិនម្ហូបដើម្បីបង្ហាញពីជំនាញ និងភាពច្នៃប្រតិដ្ឋរបស់ពួកគេ។ ពីមួយសប្ដាហ៍ទីមួយសប្ដាហ៍ អ្នកទស្សនានឹងបានឃើញពីភាពតស៊ូ ការលះបង់ និងការច្នៃប្រឌិតរបស់ពួកគេនៅក្នុងផ្ទះបាយ MasterChef Cambodia ។

រដូវកាលទី៣ នឹងមានការចូលរួមប្រកួតប្រជែងយ៉ាងស្វិតស្វាញពីអ្នកចម្អិនម្ហូប ដែលចង់ស្វែងរកក្តីសុបិន្តរបស់ពួកគេ។ ចំពោះប្រាក់រង្វាន់សម្រាប់ម្ចាស់ពានរង្វាន់ក៏នឹងត្រូវប្រកាសជាផ្លូវការផងដែរ។ ដូច្នេះ សូមរង់ចាំទស្សនាការចាក់ផ្សាយរបស់ MasterChef Cambodia រដូវកាលទី៣ ក្នុងពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ CTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង