
រីករាយជាមួយកម្មវិធី Bond For More Cambodia Night ក្នុងរដូវកាលបុណ្យណូអែល! កាលពីសប្តាហ៍មុន កម្មវិធីតន្ត្រីបែបអាឃូស្ទីករបស់ MyTV ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER បានស្វាគមន៍ភ្ញៀវដ៏ពិសេស គឺលោក BIG ដែលដើរតួជាលោកតា Santa Claus ។ ក្នុងរាត្រីដ៏វិសេសវិសាលនេះ ក៏មានវត្តមានតារាកិត្តិយសលោក ជ័យ សុវ៉ាត និងកញ្ញា នួន បូលក្ខណ៍ ដែលបានរួមគ្នាបកស្រាយបទចម្រៀងយ៉ាងពីរោះរណ្ដំជូនដល់ប្រិយមិត្តផងដែរ។

ក្នុងរាត្រីដ៏ពិសេសនេះ លោក ជ័យ សុវ៉ាត បានបង្ហើរសំនៀងដ៏ផ្អែកស្រទន់តាមរយៈបទចម្រៀងបុណ្យណូអែលដ៏ល្បីល្បាញ ដែលមានចំណងជើងថា “Last Christmas” និងបានញ៉ាំងបរិយាកាសឱ្យកាន់តែរំភើបនៅក្នុងរដូវកាលនៃបុណ្យណូអែល។
ក្រឡេកទៅតារាកិត្តិយស កញ្ញា នួន បូលក្ខណ៍ វិញ ពិតជាស្រស់ស្អាតជាមួយនឹងស្ទាយបែបឃ្យូតៗគួរឱ្យស្រឡាញ់។ ហើយប្រិយមិត្ត មានភ្ញាក់ផ្អើលជាខ្លាំងដោយសារសំឡេងរបស់កញ្ញាពេលច្រៀងក្នុងស្ទីឌីយោរបស់ MyTV ពីរោះមិនចាញ់សំឡេងរបស់កញ្ញានៅក្នុងបណ្ដាញសង្គមយូធូបឡើយ។

តោះទៅទស្សនា “Bond For Cambodia Night” កាលពីសប្ដាហ៍មុនសាជាថ្មី តាមរយៈវីដេអូខាងក្រោមនេះ។
Bond For More Cambodia Night នៅតែជាកម្មវិធីដែលប្រិយមិត្តនៅក្នុងប្រទេសកម្ពុជា រង់ចាំទស្សនា ព្រោះពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ តែងតែមានផ្ទាំងទស្សនីយភាពប្លែកៗពីសំណាក់តារាកិត្តិយស ព្រមទាំងពិធីករ និងពិធីការិនីដែលមានភាពប៉ិនប្រសប់ក្នុងការធ្វើឱ្យបងប្អូនទប់សំណើចមិនបាន។
កម្មវិធីតន្ត្រីបែបអាឃូស្ទីក Bond For More Cambodia Night មានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាលថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

