×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កូនខ្មែរទី១ចូលរួមក្នុងកម្មវិធី MasterChef អាមេរិក ផ្សព្វផ្សាយម្ហូបខ្មែរទៅឱ្យបរទេសបានស្គាល់

កាលពីប៉ុន្មានខែកន្លងទៅ កូនខ្មែរកាត់អាមេរិកមួយរូប បានធ្វើឱ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីគាត់បាននាំយកម្ហូបខ្មែរចូលរួមប្រកួតក្នុងកម្មវិធី MasterChef United Tasted of America ហើយទទួលបាន Yes ពីគណៈកម្មការទាំង៤នាក់ ដោយបានសរសើរមិនដាច់ពីមាត់។

ជាការពិត លោក Charles Calvino Hang គឺជាកូនខ្មែរកាត់អាមេរិក ដំបូងគេបង្អស់ ដែលបានចូលរួមប្រកួតក្នុងកម្មវិធីលំដាប់ពិភពលោក MasterChef នៅអាមេរិក និងបានបង្កការភ្ញាក់ផ្អើលសម្រាប់ទស្សនិកជនខ្មែរពីមួយសប្ដាហ៍ទីមួយសប្ដាហ៍។

ក្រោយការចូលរួមក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ធំ និងល្បីល្បាញមួយនេះរួច លោក Charles Calvino Hang ដែលទទួលបានចំណាត់ថ្នាក់ Top12 នៃរដូវកាលទី១៣ របស់កម្មវិធី MasterChef អាមេរិក បានបន្តចូលរួមផ្សព្វផ្សាយពីម្ហូបខ្មែរឱ្យបរទេសបានស្គាល់ពីរសជាតិ និងភាពសម្បូរបែបនៃម្ហូបខ្មែរ នៅលើបណ្ដាញសង្គមអ៊ីនស្តាក្រាមផ្ទាល់ខ្លួនរបស់គាត់។

យោងតាមការបង្ហោះជាបន្តបន្ទាប់ លោក Charles Calvino Hang ដែលមានអាយុ ៣៤ឆ្នាំនៅពេលចូលរួមប្រកួតកម្មវិធី MasterChef បានរៀបរាប់យ៉ាងក្បោះក្បាយពីរបៀបធ្វើមុខម្ហូប និងបង្អែមខ្មែរ។ តួយ៉ាង មុខម្ហូបដែលលោកចែករំលែកទទួលការចាប់អារម្មណ៍មានដូចជា នំបាក់បិន នំបាញ់ចានឿក ទឹកប្រហុក នំបញ្ចុក សាច់គោចង្កាក់ និងមុខម្ហូប បង្អែមជាច្រើនទៀត។

សូមជម្រាបថា MasterChef ជាកម្មវិធីប្រកួតធ្វើម្ហូបកម្រិតពិភពលោក ដែលកំពុងទទួលចាប់អារម្មណ៍យ៉ាងខ្លាំងពីទស្សនិកជន ជិតមានរដូវកាលទី៣ នៅក្នុងប្រទេសកម្ពុជាហើយ ដោយក្រុមហ៊ុន CBS ដែលមានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages កំពុងចាប់ផ្ដើមដំណើរការនៃការផលិត ដើម្បីចាក់ផ្សាយជាផ្លូវការនៅដើមឆ្នាំ២០២៤ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង