×

Pong Nawat មករាយមន្តស្នេហ៍ទៀតហើយក្នុងរឿងភាគ “ឃាត់ចិត្តស្រលាញ់” ផ្សាយជូនទស្សនាស្អែកនេះ

កម្សាន្ត៖ ជាតារាប្រុសដែលមានរូបរាងស្រស់សង្ហា ធ្វើឱ្យមនុស្សស្រីមិនតិចនាក់ឡើយបាក់ចិត្តលើរហូតធ្វើឱ្យតារាប្រុស Pong Nawat ត្រូវបានមហាជនគ្រប់គ្នាដាក់រហស្សនាមឱ្យថា “ប្រុសព្រាន” ទៀតផង។ ទោះបីមានមនុស្សស្រីចោមរោមច្រើនក៏ពិតមែន ប៉ុន្តែតារាប្រុសរូបនេះនៅមិនទាន់រកឃើញនារីត្រូវចិត្តនៅឡើយ ជាហេតុធ្វើឱ្យអ្នកគាំទ្រជាច្រើនរង់ចាំមើលគ្រប់គ្នាថាតើនារីណាមួយដែលអាចគ្រងបេះដូងតារាប្រុសរូបសង្ហាវ័យ ៤៥ឆ្នាំរូបនេះ។

បើក្រលេកទៅចាប់អារម្មណ៍ការងារសិល្បៈវិញ ពេលនេះស្ថានីយទូរទស្សន៍ CTN បានពាំនាំនូវភាពយន្តរបស់តារាប្រុសរូបនេះសម្រាប់អ្នកគាំទ្របានទស្សនាដែលសាច់រឿងនេះ Pong Nawat នឹងមករាយមន្តស្នេហ៍សាជាថ្មីក្នុងរឿង “ឃាត់ចិត្តស្រលាញ់”។ មិនដឹងថា ក្នុងសាច់រឿងមួយនេះតារាប្រុស Pong Nawat នឹងធ្វើឱ្យតួស្រីខូចចិត្តដោយសារខ្លួន ឬ យ៉ាងណា? កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នាដែលនឹងមានផ្សាយជូនទស្សនាចាប់ពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ នេះវេលាម៉ោង ១២ថ្ងៃត្រង់ នៅ CTN តែមួយគត់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង