×

ប្រយ័ត្នអត់ដឹង! មកមើលការវែកញែករវាង ស៊ុប និង Stock ដោយម្ចាស់ពានរង្វាន់ MasterChef រដូវកាលមុន

ក្រោយទទួលជោគជ័យជាម្ចាស់ជើងឯក MasterChef រដូវកាលទី២ កញ្ញា ប៉ិច ស្រីណុច មានភាពមមាញឹកនឹងការងារ ប៉ុន្តែទោះជាយ៉ាងណា កញ្ញាតែងតែចែករំលែកនូវវិធីសាស្ត្រនៅក្នុងការចម្អិនមុខម្ហូបផ្សេងៗគួរឱ្យចាប់អារម្មណ៍ នៅលើបណ្ដាញសង្គម។

ជាក់ស្ដែងថ្មីៗនេះ ស្រីណុច បានធ្វើការបកស្រាយវែកញែករវាង ស៊ុប និង Stock ដែលប្រជាពលរដ្ឋភាគច្រើនមានការហៅខុស ឬភ័ន្តច្រឡំ។ បើតាមការរៀបរាប់របស់កញ្ញាបានឱ្យដឹងថា៖

“ភាពខុសគ្នារវាង Soup(ស៊ុប) និង Stock

– Stock មានច្រើនប្រភេទដូចជា beef stock, chicken stock, fish stock… ដែលផ្សំឡើងពីឆ្អឹងមាន់ គោ ត្រី ។ល។ ជាមួយនឹងបន្លែដូចជា ការ៉ុត មើមគិនឆាយ ខ្ទឹមខ្យល់ ខ្ទឹមបារាំង ស្លឹក bay leaf ឬ ស្លឹក thyme និងម្រេចគ្រាប់ ដោយមិនមានការបន្ថែមនូវគ្រឿងទេសផ្សេងៗចូលនោះទេ គឺរំងាស់យកតែជាតិចេញពីឆ្អឹងសត្វ និង បន្លែ ហើយរយៈពេលរំងាស់គឺអាស្រ័យលើប្រភេទ និង បរិមាណនៃ Stock ។ ភាគច្រើនគេយក stock ទៅបម្លែងជាស៊ុប ទឹកជ្រលក់ និង ម្ហូបផ្សេងៗទៅតាមតម្រូវការដើម្បីបន្ថែមឱជារសរបស់ម្ហូប

– ដោយឡែក Soup ស៊ុបគឺបម្លែងចេញពី stock ដោយគ្រាន់តែបន្ថែមនូវគ្រឿងទេសផ្សេងៗចូលទៅនោះ
ភាគច្រើននៅតាមបណ្ដាលហាងមួយចំនួនគេតែងនិយមធ្វើ stock ទុកដើម្បីពេលដែលភ្ញៀវកុម្ម៉ង់សម្ល ឬម្ហូបផ្សេងៗគេយកទឹក stock នោះទៅបម្លែងធ្វើជាម្ហូបដើម្បីបង្កើនរសជាតិ Ex: ស៊ុប ស្ងោរ ទឹកជ្រលក់…”

តាមរយៈការបង្ហាញរបស់ម្ចាស់ជើងឯក MasterChef រូបនេះ ធ្វើឱ្យបងប្អូនកាន់តែយល់ច្បាស់ ហើយមិនភ័ន្តច្រឡំទៀតឡើយ។

សូមបញ្ជាក់ថា កម្មវិធី MasterChef Cambodia នឹងឈានចូលដល់រដូវកាលទី៣ ក្នុងពេលឆាប់ៗនេះហើយ ដោយស្ថានីយទូរទស្សន៍ CTN ដែលមានការឧបត្ថម្ភផ្ដាច់មុខពីក្រុមហ៊ុន Khmer Beverages កំពុងធ្វើការផលិតដើម្បីចាក់ផ្សាយជូនទស្សនិកជននៅកម្ពុជា នាឆ្នាំ២០២៤ខាងមុខនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង