×

Lee Sun Kyun តួក្នុងរឿង “Parasite” ប្រទះឃើញស្លា ប់ព្រឹកមិញដោយធ្វើអត្តឃា ត

កូរ៉េខាងត្បូង៖ Lee Sun Kyun ដែលជាតួអង្គសម្តែងក្នុងរឿងដ៏ល្បី Parasite ប្រទះឃើញស្លា ប់ក្នុងឡានជិតសួនច្បារ Waryong ទីក្រុងសេអ៊ូល កាលពីវេលាម៉ោង ១០:៣០នាទីព្រឹកថ្ងៃទី២៧ ខែធ្នូ ដោយប៉ូលិសបានបញ្ជាក់ឱ្យដឹងថា ជាការធ្វើអត្តឃាត។

រំឭកទៅកាលពីខែតុលា ឆ្នាំ២០២៣ កន្លងទៅ តារាប្រុសត្រកូល Lee រូបនេះត្រូវបានចោទប្រកាន់ករណីជាប់ពាក់ព័ន្ធថ្នាំញៀនដែលលោកត្រូវបានប៉ូលិសកោះហៅ ៣លើកក្នុងការផ្តល់ចម្លើយផងដែរ ដោយកាលពីថ្ងៃទី២៣ ខែធ្នូ នេះគឺជាលើកទី ៣ដែលតារាប្រុសរូបនេះបានចូលខ្លួនផ្តល់ចម្លើយ ឆ្លៀតពេលនោះលោកបានទាមទាររកយុត្តិធម៌ដោយបាននិយាយថា លោកសង្ឃឹមថាប៉ូលិសនឹងអាចរកយុត្តិធម៌ថាតើលោក ឬ ក្រុមអ្នកបោកបញ្ឆោត ដែលជាអ្នកប្រព្រឹត្តិអំពើខុសច្បាប់នេះ។

ទាក់ទិននឹងការស៊ើបអង្កេតនេះដែរ ប៉ូលិសបានស្នើរឱ្យ Lee Sun Kyun តេស្តជាមួយ Polygraph ដែលជាឧបករណ៍បញ្ជាក់ថា ចម្លើយដែលបានឆ្លើយនោះជាការពិត ឬ យ៉ាងណា។ ប៉ុន្តែរហូតមកដល់ព្រឹកថ្ងៃទី២៧ ខែធ្នូ នេះតារាប្រុសវ័យ ៤៨ឆ្នាំរូបនេះបែរជាប្រទះឃើញស្លា ប់ដែលជាការធ្វើអត្តឃាត។ រីឯខាងផលិតកម្ម HODU & U ក៏មិនបានលើកទូរស័ព្ទបញ្ជាក់បញ្ហាមួយនេះនៅឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង