×

Bond For More Cambodia Night នឹងពាំនាំម្ចាស់បទ “ពេលវេលាមិនសក្តិសម” មកច្រៀងបំពេអារម្មណ៍របស់ទស្សនិកជននៅរាត្រីថ្ងៃសុក្រសប្ដាហ៍នេះ

ពេលវេលាបានកន្លងផុតទៅជាច្រើនឆ្នាំ ប៉ុន្តែបទចម្រៀងដែលមានចំណងជើងថា “ពេលវេលាមិនសក្តិសម” នៅតែពីរោះទោះស្ដាប់នៅក្នុងឆ្នាំ២០២៣ក៏ដោយ។ សម្រាប់ប្រិយមិត្តច្បាស់ជាចងចាំហើយថាតារាចម្រៀងរូបណាជាម្ចាស់បទចម្រៀងមួយនេះ ហើយគាត់នឹងចូលខ្លួនមកបំពេអារម្មណ៍របស់ទស្សនិកជនរបស់ MyTV នៅក្នុងកម្មវិធីតន្ត្រីបែបអាឃូស្ទីក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នារាត្រីថ្ងៃសុក្រសប្ដាហ៍នេះ។

ជាការពិត ម្ចាស់បទចម្រៀង “ពេលវេលាមិនសក្តិសម” គឺលោក ណាំ ប៊ុណ្ណារ័ត្ន ដែលបានផ្អាកសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ និងបានលេចវត្តមានសាជាថ្មី នៅក្នុង MV បទចម្រៀងថ្មីរបស់គាត់។ ប៉ុន្តែលើកនេះ គាត់មិនមែនមកតែម្នាក់ឯងនោះទេ ដោយលោក ណាំ ប៊ុណ្ណារ័ត្ន នឹងដឹកដៃប្អូនស្រីបង្កើតរបស់គាត់ ពោលគឺ អែនជែលឡា មកកាន់វេទិការដ៏ពិសេសរបស់ Bond For More Cambodia Night ដើម្បីឡើងមកបកស្រាយបទចម្រៀង ក៏ដូចជាបង្កនូវភាពសប្បាយរីករាយជូនដល់ប្រិយមិត្ត ជាមួយលោក យ៉ារ៉ូ កញ្ញា កុសុមៈ និងពូណម ផងដែរ។

លោក ណាំ ប៊ុណ្ណារ័ត្ន នឹងមានបទចម្រៀងច្រៀងទោល ២បទសម្រាប់ទស្សនិកជន ស្របពេលដែល អែនជែលឡា បានត្រៀមបទចម្រៀងរបស់ខ្លួនចំនួន ២បទ និងបទច្រៀងជាគូជាមួយបងប្រុសចំនួន ២ បទផងដែរ។ តើប្រិយមិត្តអាចទស្សន៍ទាយបានដែរឬទេ ថាតើពួកគាត់នឹងលើកយកបទចម្រៀងអ្វីខ្លះមកបកស្រាយនៅក្នុងរាត្រីដ៏វិសេសវិសាលរបស់ Bond For More Cambodia Night នៅសប្ដាហ៍នេះ?

បើចង់ជ្រាបច្បាស់ សូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី Bond For More Cambodia Night នៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នាថ្ងៃសុក្រ ទី២៩ ខែធ្នូ ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង