
កម្មវិធី Chef Race by IZE ដែលជាកម្មវិធីប្រកួតធ្វើម្ហូបបង្កើតចេញពីស្នាដៃកូនខ្មែរ នឹងពាំនាំតារាកិត្តិយសដែលកំពុងមានឈ្មោះបោះសំឡេងនៅក្នុងវិស័យចម្រៀង Rap ក្នុងប្រទេសកម្ពុជា ដើម្បីចូលមកសាកថ្វីដៃគ្នាក្នុងការចម្អិនម្ហូប នៅក្នុងផ្ទះបាយចល័តដ៏ទាក់ទាញ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ។

បន្ទាប់ពីបានធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍លើសមត្ថភាពរបស់ពួកគេនៅក្នុងពិភពតន្ត្រីរួចមក សិល្បករសិល្បការិនីដ៏ល្បីល្បាញចំនួន៣រូបគឺ លោក Vanno លោក EMI និងកញ្ញា វ៉ាន់ នីឡា នឹងឈានជើងចូលមកក្នុងផ្ទះបាយ Chef Race by IZE ដើម្បីប្រកួតប្រជែងគ្នា។
សប្ដាហ៍នេះ មិត្តៗយុវវ័យដែលជាហ្វេនរបស់អាលដលទាំង៣ នឹងបានឃើញពីបច្ចេកទេសរបស់ពួកគាត់នៅក្នុងការចម្អិនម្ហូបដើម្បីទទួលបានមុខម្ហូបដ៏ឈ្ងុយឆ្ងាញ់ និងការប្រើប្រាស់វិធីសាស្ត្រផ្សេងៗដើម្បីទាក់ទាញម៉ូញឱ្យចូលទិញមុខម្ហូបរបស់ពួកគាត់។ ចាំមើលថាតើតារាកិត្តិយសទាំង៣ នឹងមានក្បួនអ្វីខ្លះក្នុងការអូសទាញអតិថិជន ដើម្បីលក់ឱ្យបានថវិកាច្រើនជាងគេ និងក្លាយជាម្ចាស់ជ័យលាភីនៅសប្ដាហ៍ទី១៥នេះ។
លោក Vanno នឹងត្រូវចាប់ដៃគូជាមួយ Chef ស្រីល័ក្ខ នៅក្នុងក្រុម IZE ដើម្បីប្រកួតជាមួយក្រុម EXPREZ របស់លោក EMI និង Chef ធារី និងក្រុម CAMBODIA ដែលមានវត្តមានរបស់កញ្ញា វ៉ាន់ នីឡា និង Chef រ៉ាដូ។

រំឭកផងដែរថា ឆ្លងកាត់១៤សប្ដាហ៍កន្លងមក យើងរកឃើញក្រុម EXPREZ កំពុងតាមពីក្រោយក្រុម CAMBODIA នៅក្នុងតារាងសម្រាប់ក្រុមដែលឈ្នះច្រើនជាងគេ ពោលគឺ EXPREZ ឈ្នះ ៤ លើក ហើយ CAMBODIA ឈ្នះ ៨ លើក ខណៈក្រុម IZE បានទទួលជ័យជម្នះលើ២ក្រុមទៀតចំនួន ២ លើក។
កុំភ្លេចចូលរួមទស្សនាអាយដលទាំង៣នៅក្នុងកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN និង ទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE ដែលចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី៣០ ខែធ្នូ ចាប់ពីម៉ោង ១១ ដល់ ១២ថ្ងៃត្រង់៕
