×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ចូលរួមជាមួយយុទ្ធនាការប្ដូរ Profile ជាមួយ MasterChef Cambodia ដើម្បីជួយផ្សព្វផ្សាយពីវិស័យម្ហូបរបស់កម្ពុជា

ថ្មីៗនេះ MasterChef Cambodia រដូវកាលទី៣ បានបញ្ចេញព័ត៌មានជាបន្តបន្ទាប់សម្រាប់បេក្ខជនដែលមានបំណងដាក់ពាក្យចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកមួយនេះ។ ដើម្បីចូលរួមផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ ចំពោះកម្មវិធី MasterChef Cambodia ក៏ដូចជាផ្សព្វផ្សាយពីវិស័យម្ហូបអាហារនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន CBS ក៏បានបង្កើត Profile Frame ដែលបងប្អូនអាចចូលទៅប្ដូរ Profile ថ្មីជាមួយនឹងការរចនាដ៏ស្រស់ស្អាតរបស់ MasterChef Cambodia រដូវកាលទី៣ផងដែរ។

វិធីងាយដែលបងប្អូនអាចធ្វើបាន ដោយគ្រាន់តែអនុវត្តដូចខាងក្រោម៖

១. បងប្អូនចុច link https://twb.nz/mcc3 មួយនេះរួចចុចជ្រើសរើសយករូបខ្លួនឯងឬថតថ្មី


២. ក្រោយពីថតរូបរួច វានាំភ្ជាប់ Frame MasterChef Season 3 ជាស្វ័យប្រវត្តិ រួចបងប្អូនអាច Save រូបថ្មីនេះទុក

៣. បន្ទាប់មកចូលទៅកាន់ Facebook របស់យើងរួច ប្តូរ Profile Photo របស់យើងដោយយករូបថ្មីនេះ (ដែលមានភ្ជាប់ MasterChef Cambodia Season 3) ជំនួសវិញ ជាការស្រេច។

ចាំដល់ណាទៀត ចូលរួមផ្សព្វផ្សាយពីវិស័យម្ហូបអាហាររបស់កម្ពុជា ជាមួយ MasterChef Cambodia រដូវកាលទី៣ ឥឡូវនេះ!

សូមជម្រាបថា កម្មវិធី MasterChef Cambodia នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN នៅឆ្នាំ២០២៤។ សម្រាប់បេក្ខជនដែលចាប់អារម្មណ៍ដាក់ពាក្យចូលរួមប្រកួត អាចចូលទៅកាន់តំណរខាងក្រោមនេះ ដើម្បីទទួលបានព័ត៌មានលម្អិត!
តំណរ៖ https://web.facebook.com/MasterChefCambodiaCTN/posts/pfbid02zc1te2Wnt8ZupQubPqLuyG1T5SM4Cff5YCPhJqjHSK2aEqhJaCKK486Ht3FBiUpDl

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង