
ចូលដល់ឆ្នាំ២០២៤ភ្លាម កម្មវិធី MasterChef Cambodia រដូវកាលទី៣ នឹងចាប់ផ្ដើមទទួលពាក្យរបស់បេក្ខជនដែលមានបំណងចូលរួមប្រកួតប្រជែងក្នុងផ្ទះបាយដ៏ប្រណីតលំដាប់ថ្នាក់ពិភពលោកមួយនេះ។
ចាប់ពីសប្ដាហ៍ទី១នៃខែមករា ឆ្នាំ២០២៤តទៅ ដំណើរការនៃការទទួលពាក្យរបស់បេក្ខជនដែលជាអ្នកស្រឡាញ់ការចម្អិន ឬជាចុងភៅតាមផ្ទះមិនអាជីព អាចត្រៀមខ្លួនឱ្យបានរួចរាល់ដើម្បីដាក់ពាក្យជាមួយក្រុមការងារ MasterChef Cambodia ។
ចាប់ផ្ដើមពីខេត្តបាត់ដំបង និងបញ្ចប់នៅរាជធានីភ្នំពេញ ខាងក្រោមនេះគឺជាទីតាំង និងកាលរិច្ឆេទ ទទួលពាក្យ៖
ខេត្តបាត់ដំបង ថ្ងៃទី៦-៧ ខែមករា ឆ្នាំ២០២៤ នៅដីឧកញ្ញ៉ាស៊ីនឃីម ភូមិអូរដាលើ ឃុំបឹងរាំង ស្រុកកំរៀង
ខេត្តបន្ទាយមានជ័យ ថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៤ នៅក្រុងប៉ោយប៉ែត ហួសសាលាសង្កាត់ផ្សារកណ្ដាលចម្ងាយ ៣០០ ម៉ែត្រ
ខេត្តកំពត ថ្ងៃទី២០-២១ ខែមករា ឆ្នាំ២០២៤ នៅមាត់ព្រែកកំពត ជាប់ស្ដាបាក់កាហ្វេ
ខេត្តព្រះសីហនុ ថ្ងៃទី២៧-២៨ ខែមករា ឆ្នាំ២០២៤ នៅកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ របស់អ្នកឧកញ្ញ៉ា ទៀ វិចិត្រ
ខេត្តសៀមរាប ថ្ងៃទី៣-៤ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគារម៉េម័រផាលេស ក្រុងសៀមរាប
ខេត្តកំពង់ចាម ថ្ងៃទី១៧-១៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសួនច្បារមាត់ទន្លេ ទល់មុខសាលារៀនដីដុះ
រាជធានីភ្នំពេញ ថ្ងៃទី២៤-២៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅផ្សារទំនើបជីបម៉ុង 271 Mega Mall ។
កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN របស់ក្រុមហ៊ុន CBS ដែលមានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន KHMER Beverages ក្នុងពេលឆាប់ៗនេះ៕
