
ប្រិយមិត្តរបស់ស្ថានីយទូរទស្សន៍ MyTV បានសរសើរមិនដាច់ពីមាត់ចំពោះការបកស្រាយបទចម្រៀងយ៉ាងពីរោះរណ្ដំពីសំណាក់តារាកិត្តិយសពីរនាក់បងប្អូន គឺលោក ណាំ ប៊ុណ្ណារ័ត្ន និងកញ្ញា អែនជែលឡា ដែលបានចូលរួមនៅក្នុងកម្មវិធីតន្ត្រីបែបអាឃូស្ទីក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER កាលពីរាត្រីថ្ងៃសុក្រកន្លងទៅ។

វត្តមានរបស់កំពូលតារាចម្រៀងទាំងពីរដួង បានបង្កនូវក្ដីរំភើបរីករាយក៏ដូចជាបានរំឭកនូវអនុស្សាវរីយ៍ល្អៗរបស់ប្រិយមិត្តតាមរយៈបទចម្រៀងជាច្រើន ដែលទទួលបានការគាំទ្រយ៉ាងខ្លាំងក្នុងស្រទាប់យុវវ័យ កាលពីជាង ១០ឆ្នាំមុន។ បទមួយចំនួនរបស់អ្នកទាំងពីរដែលប្រិយមិត្តពេញចិត្តបំផុតនិងពុំអាចបំភ្លេចបាន មានដូចជា បទ “ព្រះចន្ទ” និងបទ “អូនបើកភ្នែកឡើងទៅមើលថ្ងៃលិចពីរនាក់” ជាដើម។
ពិសេសថែមទៀតនោះ លោក ណាំ ប៊ុណ្ណារ័ត្ន និងកញ្ញា អែនជែលឡា បានពាំនាំនូវបទចម្រៀងដែលមានចំណងជើងថា “ពេលវេលាមិនសក្តិសម” និង “ទោះវេលាមិនសក្តិសម” មកច្រៀងរួមគ្នាជាបទតែមួយដើម្បីធ្វើឱ្យបទដ៏ពេញនិយមមួយនេះ កាន់តែពីរោះនិងប្លែកថែមមួយកម្រិតទៀត ដែលប្រិយមិត្តពុំធ្លាប់បានស្ដាប់។
ប្រិយមិត្ត ក៏អាចស្ដាប់វាសាជាថ្មីនៅក្នុងវីដេអូខាងក្រោមនេះ និងស្ដាប់ការទម្លាយពីអាថ៌កំបាំងជាច្រើនទៀត ដែលបងប្អូនមិនធ្លាប់បានដឹងពីបងប្អូនបង្កើតទាំងពីរនាក់ នៅក្នុងវគ្គសួរសំណួររបស់ពិធីករ យ៉ារ៉ូ ពិធីការិនី កុសុមៈ និងតារាកំប្លែង ពូណម ផងដែរ។
https://www.facebook.com/Bondformore/videos/1501642977289467
Bond For More Cambodia Night ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
