×

Chef Race ទទួលភ្ញៀវចូលរួមយ៉ាងពិសេសដែលចុះពីលើរថភ្លើងរបស់ក្រុមហ៊ុន Royal Railway

Chef Race by IZE កម្មវិធីប្រកួតធ្វើម្ហូបដែលជាសមិទ្ធផលដ៏ថ្មីសន្លាងរបស់ក្រុមហ៊ុន CBS នាឆមាសទី២ នៃឆ្នាំ២០២៣ បានបន្តពាំនាំនូវភាពសប្បាយរីករាយជូនដល់ទស្សនិកជនទាំងនៅលើកញ្ចក់ទូរទស្សន៍ និងលើប្រព័ន្ធអនឡាញ ជាមួយស្ទាយប្លែក និងគំនិតឆ្នៃប្រតិដ្ឋថ្មី។ កាលពីពេលថ្មីៗនេះ កម្មវិធីនេះបានប្រព្រឹត្តទៅនៅក្នុងបរិវេណស្ថានីយរថភ្លើងរបស់ក្រុមហ៊ុន Royal Railway ។

ក្នុងនាមជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ រ៉ូយ៉ាល់ គ្រុប ទាំង CBS និង Royal Railway បានសហការគ្នាក្នុងការធ្វើឱ្យកម្មវិធី Chef Race ដែលឧបត្ថម្ភផ្ដាច់មុខដោយភេសជ្ជៈ IZE របស់ក្រុមហ៊ុន KHB ទទួលបានជោគជ័យយ៉ាងត្រជះត្រចង់ ជាពិសេសអំឡុងពេលដំណើរការនៃការថត ក៏មានបងប្អូនអ្នកធ្វើដំណើរជាច្រើន បានចុះពីលើរថភ្លើងដើម្បីចូលរួមក្នុងការទិញម្ហូបដ៏ឈ្ងុយឆ្ងាញ់ដែលត្រូវបានចម្អិនដោយតារាល្បីៗ និងចុងភៅដ៏ចំណានៗប្រចាំប្រទេស នៅក្នុងផ្ទះបាយចល័តដ៏ស្រស់ស្អាត។

តាមរយៈកម្មវិធី Chef Race នេះ ក្រុមហ៊ុន CBS មានបំណងផ្សព្វផ្សាយស្លាកយីហោរបស់ម្ចាស់ឧបត្ថម្ភ និងលើកកម្ពស់វិស័យដឹកជញ្ជូនតាមផ្លូវដែកនៅក្នុងប្រទេសកម្ពុជាដែលគ្រប់គ្រងដោយក្រុមហ៊ុន Royal Railway ផងដែរ។

សូមជម្រាបថា Chef Race by IZE កំពុងដំណើរការពេញមួយឆ្នាំ ស្នើនឹង ៥២ភាគ ដែលបានប្រព្រឹត្តទៅនៅទីតាំងធំៗនៅក្នុងរាជធានីភ្នំពេញ ហើយបច្ចុប្បន្នបានចាក់ផ្សាយជាង ១០ភាគរួចមកហើយ និងចាក់ផ្សាយនៅ CTN រៀងរាល់ថ្ងៃសៅរ៍ ម៉ោង១១ព្រឹកដល់១២ថ្ងៃត្រង់។ ចូលរួមទាំងអស់គ្នា ដើម្បីភ្លក់រសជាតិអាហារដ៏ឈ្ងុយឆ្ងាញ់ នៅពេលដែលអ្នកបានឃើញរថយន្តលក់អាហារដ៏ល្បីល្បាញរបស់ Chef Race ៕

 


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង