×

អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល៖ យន្តហោះមួយគ្រឿងដែលចេញពីកោះត្រល់​សំកាំងខ្លួនជាច្រេីនម៉ោង​ គឺដើម្បីដោះស្រាយបញ្ហាបច្ចេកទេស

កែប៖ លោក ស៉ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្   យ​ CNC​ ដឹងថា ករណីឧបទ្ទវហេតុយន្តហោះខ្នាតធំ Airbus330-200 បានសំកាំងខ្លួនប្រមាណ​ ៣ម៉ោងលេីអាកាស ដែលបង្កឱ្យមានការភ្ញាក់ផ្អេីលនារសៀលថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤នេះ ដោយសារមានបញ្ហាបច្ចេកទេសពាក់ព័ន្ធនឹងស្លាប (hydraulic Flap problems)។

លោកបានបញ្ជាក់ថា ជាទូទៅនៅពេលយន្តហោះមានបញ្ហាបច្ចេកទេសបែបនេះ​ គឺយន្តហោះត្រូវហោះលើអាកាសឱ្យអស់សាំង ដើម្បីកាត់បន្ថយហានិភ័យនៅពេលចុះចត។

ទោះបីជាយ៉ាងណាបន្ទាប់ពីហោះសំកាំងលើអាកាសជាច្រើនជុំ ប្រើពេលប្រមាណ​ ៣ម៉ោងនោះ យន្តហោះខាងលើបានចុះចតនៅព្រលានយន្តហោះលើកោះភូគុក​បានដោយជោគជ័យហើយដែរ។

យ៉ាងណាហេតុការណ៍កម្រនេះ បានធ្វើឱ្យប្រជាពលរដ្ឋនៅក្រុងកែប មានការភ្ញាក់ផ្អើល ដោយបារម្ភចំពោះហានិភ័យណាមួយបានកើតឡើងជាយថាហេតុ។

គួរបញ្ជាក់ថា យន្តហោះ​Airbus330-200នេះ​ ហោះចេញពីកោះត្រល់​ (ភូគុក) គោលដៅទៅប្រទេសម៉ុងហ្គោលី​ ដែលមានអ្នកអ្នកដំេណេីរ​ចំនួន​ ១៩៨នាក់៕

អត្ថបទ៖​ ង៉ុង​ សាន់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង