×

ប្លែកទៀតហើយ! ជួបជាមួយតារាកិត្តិយសល្បីៗ ប្រកួតគ្នាក្នុងផ្ទះបាយចល័តរបស់ Chef Race by IZE

បន្តស្វែងរកក្រុមម្ចាស់ជ័យលាភីប្រចាំសប្ដាហ៍ពីកម្មវិធីប្រកួតធ្វើម្ហូប Chef Race by IZE ក្នុងសប្ដាហ៍ទី១៦ ដែលនឹងមានតារាកិត្តិយសល្បីៗមកចូលរួមប្រកួតប្រជែងនៅក្នុងផ្ទះបាយចល័តដ៏ស្រស់ស្អាត តំណាងឱ្យក្រុម Cambodia ក្រុម IZE និង ក្រុម Exprez ។

ជួបជាមួយ តារាកិត្តិយសទាំង ៣រូប រួមមានកញ្ញា ហេង ចាន់ថា កញ្ញា ពៅ ពិសី និង កញ្ញា Keyno ដែលនឹងតម្រូវឱ្យចាប់ដៃគូជាមួយចុងភៅដ៏ចំណានៗ ដើម្បីដើរផ្សារទិញគ្រឿងផ្សំបន្លែត្រីសាច់យកមកចម្អិនជាមុខម្ហូបដ៏ពិសេសជូនដល់អតិថិជន ក្នុងគោលបំណងប្រមូលថវិការសម្រាប់សកម្មភាពសប្បុរសធម៌។

កញ្ញា ហេង ចាន់ថា នឹងចាប់ដៃគូជាមួយ Chef ចាន់រ៉ា នៅក្រុម Cambodia ហើយកញ្ញា ពៅ ពិសី និង Chef ពិន រិនណា ប្រកួតតំណាងឱ្យក្រុម IZE ។ ចំណែកក្រុមចុងក្រោយ កញ្ញា Keyno ពួតដៃជាមួយ Chef ហេង កុសល ដើម្បីបញ្ចេញថ្វីដៃចម្អិនម្ហូបសម្រាប់ក្រុម Exprez ។

ជាមួយគ្នានេះ ក្រុម Exprez បានទទួលជ័យជម្នះប៉ុន្មានសប្ដាហ៍ជាប់ៗគ្នា ហើយខ្វះតែជ័យជម្នះ ៣សប្ដាហ៍ទៀតប៉ុណ្ណោះ នឹងតាមទាន់កំណត់ត្រារបស់ក្រុម Cambodia ដែលឈ្នះចំនួន ៨ សប្ដាហ៍ ក្នុងចំណោម ១៥ សប្ដាហ៍កន្លងទៅ។ រីឯក្រុម IZE ទទួលជ័យជម្នះចំនួន ២សប្ដាហ៍ផងដែរ។

ដូច្នេះកុំភ្លេចរង់ចាំទស្សនាកម្មវិធី Chef Race by IZE នៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE ដែលនឹងចាក់ផ្សាយនៅថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤ ចាបពីម៉ោង ១១ព្រឹកដល់ ១២ថ្ងៃត្រង់៕


  

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង