×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ស្វាគមន៍ការវិលត្រឡប់មកវិញរបស់ Judge Jessica ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣

ក្រោយការរង់ចាំយ៉ាងអន្ទះសាពីសំណាក់ប្រិយមិត្តរបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ឥឡូវនេះគេបានដឹងសមាសភាពរបស់គណៈកម្មការកំពូលម្នាក់ទៀតហើយ ដែលនឹងចូលរួមផ្ដល់ពិន្ទុប្រកបដោយភាពសុក្រិត្យសម្រាប់បេក្ខជនប្រកួតប្រជែង។

គាត់គឺ Judge Jessica ដែលនឹងត្រៀមខ្លួនមកផ្ដល់ការណែនាំ និងជួយតម្រង់ទិសសម្រាប់បេក្ខជនរបស់ MasterChef Cambodia រដូវកាលទី៣ ដែលកំពុងចាប់ផ្ដើមទទួលទទួលពាក្យរបស់បេក្ខជនដែលជាអ្នកស្រឡាញ់ការចម្អិន នៅដើមឆ្នាំ២០២៤នេះ។

មិនយូរទេប្រិយមិត្ត នឹងបានដឹងពីគណៈកម្មការទី៣ ដែលនឹងមកចូលរួមជាមួយ Judge Jessica និង Judge Nara នៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ។

កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN របស់ក្រុមហ៊ុន CBS ដែលមានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន KHMER Beverages ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង