
កាន់តែពិសេសទៀតហើយ! កម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នឹងមានការចូលរួមយ៉ាងពិសេសពីសំណាក់តារាកិត្តិយសដ៏មានកេរ្តិ៍ឈ្មោះបោះសំឡេងចំនួនពីរដួង ដែលនឹងរួមគ្នាធ្វើឱ្យវេទិកាដ៏អស្ចារ្យនារាត្រីថ្ងៃសុក្រសប្ដាហ៍នេះ ក្លាយជារាត្រីដែលពុំអាចបំភ្លេចបាន។
ប្រិយមិត្ត នឹងបានទស្សនាផ្ទាំងទស្សនីយភាពដ៏រំភើបជាមួយនឹងវត្តមានរបស់លោក នី រតនា និងកញ្ញា ឈិន ម៉ានិច ដោយតារាកិត្តិយសដ៏ល្បីល្បាញទាំងពីររូប បានត្រៀមបទចម្រៀងយ៉ាងពីរោះៗសម្រាប់បំពេអារម្មណ៍របស់ទស្សនិកជន MyTV នៅក្នុងកម្មវិធី Bond For More Cambodia Night ។
សម្រាប់លោក នី រតនា នៅដើមឆ្នាំ២០២៤នេះ ទើបតែទទួលបានដំណឹងដ៏រំភើប បន្ទាប់ពីភរិយាដែលត្រូវជាម្ដាយរបស់កូនស្រីច្បងរបស់លោក បានពិនិត្យផ្ទៃពោះឃើញថាទទួលបានកូនភ្លោះ ដោយរូបលោកផ្ទាល់បានប្រកាសនៅលើបណ្ដាញសង្គម នាពេលថ្មីៗនេះ។ ដូច្នេះ ប្រិយមិត្តក៏អាចចូលរួមអបអរសាទរជាមួយលោក នី រតនា តាមរយៈការទស្សនាកម្មវិធី Bond For More Cambodia Night នៅលើកញ្ចក់ទូរទស្សន៍ MyTV និង Comment ក្នុងការផ្សាយផ្ទាល់នៅទំព័រហ្វេសប៊ុកផ្លូវការរបស់ Cambodia Beer នាត្រីថ្ងៃសុក្រ ទី៥ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ យប់តទៅ។
ក្រឡេកទៅកញ្ញា ឈិន ម៉ានិច ដែលជាមិត្តរួមអាជីពរបស់លោក នី រតនា ក៏បានត្រៀមបទចម្រៀងចំនួនពីរបទសម្រាប់ច្រៀងទោល និងបទចម្រៀងពីរបទទៀតដើម្បីច្រៀងរួមគ្នាជាមួយលោក នី រតនា ផងដែរ។ ធានាថា ការរង់ចាំរបស់ប្រិយមិត្ត នឹងមិនខកបំណងឡើយ!
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
