×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ចំនួនប្រទេសដែលមានកម្មវិធី MasterChef កើនដល់ ៧០ បំបែកកំណត់ត្រាពិភពលោក

កម្មវិធីប្រកួតធ្វើម្ហូបដ៏ជោគជ័យបំផុតលំដាប់ថ្នាក់ពិភពលោក MasterChef ដែលគ្រប់គ្រងដោយក្រុមហ៊ុន Banijay បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីចំនួនពីរបន្ថែមទៀត ដែលនាំឱ្យចំនួនប្រទេសដែលមានកម្មវិធីដ៏ធំនេះកើនដល់ ៧០ ។

កាលពីពេលថ្មីៗនេះ Banijay បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលក់សិទ្ធិផ្សាយថ្មីចំនួនពីរ ជាមួយក្រុមហ៊ុននៅប្រទេសស៊ែប និងម៉ាល់តា។ នេះគឺជាជោគជ័យដ៏ធំសម្រាប់ MasterChef ដែលមានទីផ្សារអន្តរជាតិចំនួន ៧០ ផ្សេងៗគ្នា និងជាកម្មវិធីប្រកួតធ្វើម្ហូបដ៏ជោគជ័យបំផុតរបស់ពិភពលោកក្នុងកំណត់ត្រារបស់ Guinness World Records ។

TV Prva របស់ប្រទេសស៊ែប នឹងចាប់ផ្ដើមផលិតកម្មវិធី MasterChef ដែលចាក់ផ្សាយនៅឆ្នាំ២០២៤ ហើយកំពុងប្រមូលផ្តុំអ្នកចូលចិត្តការចម្អិននៅក្នុងស្រុក ដែលចង់បង្ហាញពីទេពកោសល្យរបស់ពួកគេនៅក្នុងផ្ទះបាយ MasterChef ។ ចំណែក TVM នៅក្នុងប្រទេសម៉ាល់តា នឹងចាប់ផ្តើមការផលិតរបស់ខ្លួន នៅដើមឆ្នាំ២០២៤នេះផងដែរ។

លោកស្រី Claire Jago អនុប្រធានប្រតិបត្តិផ្នែកលក់ និងការទិញ បានឱ្យដឹងថាការឈានដល់ ៧០ ប្រទេសគឺជាព្រឹត្តិការណ៍ដ៏សំខាន់សម្រាប់ក្រុមហ៊ុន Banijay ។ លោកស្រីបានមានប្រសាសន៍ថា៖ “យើងមានមោទកភាពមិនគួរឱ្យជឿ ដែលកម្មវិធីដ៏ជោគជ័យជាសាកលនេះ បន្តការរីកចម្រើននៅទូទាំងពិភពលោក។”

ក្នុងទីផ្សារចំនួន ៧០ MasterChef សរុបមានច្រើនជាង ១ ម៉ឺនភាគ គិតមកដល់បច្ចុប្បន្ន ហើយនៅត្រឹមឆ្នាំ២០២១ មានជាង ៥០០ រដូវកាលទូទាំងពិភពលោក។ បង្កើតឡើងដោយលោក Franc Roddam ក្នុងឆ្នាំ ១៩៩០ MasterChef គឺជាម៉ាកយីហោដ៏ល្បីល្បាញបំផុតដែលត្រូវបានគេទទួលស្គាល់ទូទាំងសាកលលោក។

ដោយឡែក នៅប្រទេសកម្ពុជា MasterChef Cambodiaបានដំណើរការដល់រដូវកាលទី៣ហើយ ដែលទទួលបានការឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages និងកំពុងត្រូវបានផលិតដោយក្រុមហ៊ុន CBS ដើម្បីចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTNនៅក្នុងឆ្នាំ២០២៤នេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង