
កម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER កាលពីសប្ដាហ៍មុន បានផ្ដល់នូវការចងចាំដែលមិនអាចបំភ្លេចបានដោយបានធ្វើការ Surprise ខួបកំណើតយ៉ាងពិសេសជូនដល់ពិធីការិនី សុភ័ក្រ កុសុមៈ ដើម្បីញ៉ាំងបរិយាកាសឱ្យសប្បាយរីករាយ និងប្លែកជូនដល់ទស្សនិកជន។ ជាមួយគ្នានេះ កញ្ញា កុសុមៈ ក៏បានអរគុណដល់ក្រុមការងារ Bond For More Cambodia Night សម្រាប់នំខេកដ៏ពិសេសនេះផងដែរ។

កាន់តែរំភើបទៀតនោះ ការចូលរួមពីតារាកិត្តិយសលោក នី រតនា និងកញ្ញា ឈិន ម៉ានិច បានធ្វើឱ្យទស្សនិកជនរំសាយអស់ភាពនឿយហត់ជាមួយនឹងបទចម្រៀងដ៏ពីរោះ និងការសម្តែងដ៏ជក់ចិត្ត។ ហើយបទចម្រៀងទាំង៦បទរបស់តារាកិត្តិយសទាំងពីរ ប្រៀបបានជាកាដូថ្ងៃពិសេសសម្រាប់ជូនដល់ពិធីការិនី កុសុមៈ ដូច្នោះដែរ។
បន្ទាប់ពីលោក នី រតនា បានបកស្រាយបទចម្រៀងដ៏ល្បីរបស់លោកចំនួន ២បទ ក្រោមចំណងជើងថា ” 250 ប្រាថ្នា 1 K” និង “អូនខ្ពស់ពេកហើយ” រួចមក កញ្ញា ឈិន ម៉ានិច ក៏បានលើកយកនូវបទដ៏ពេញនិយមរបស់កញ្ញា រួមមាន បទ “ចង់ឱ្យស្នេហ៍នេះមានតែយើងពីរនាក់” និង “សង្សារចាស់ហៅស៊ីការ” ដើម្បីច្រៀងជូនប្រិយមិត្ត និងម្ចាស់ខួបកំណើតផងដែរ។ ក្នុងរាត្រីដ៏អស្ចារ្យនេះ តារាកិត្តិយសទាំងពីរបានផ្ដល់នូវអារម្មណ៍រំភើបបន្ថែមទៀតជូនដល់ទស្សនិកជន តាមរយៈការបកស្រាយបទចម្រៀងរួមគ្នា ដែលមានចំណងជើងថា “ក្បែរគ្នារហូត” និង “នឹក 24 ម៉ោង”។
Bond For More Cambodia Night តែងតែផ្ដល់នូវស្នាមញញឹមជូនដល់ទស្សនិកជនរបស់ MyTV ជាមួយវត្តមានរបស់ពិធីករ ពីធីការិនី និងតារាកំប្លែងដែលមានភាពប៉ិនប្រសប់នៅក្នុងការញ៉ាំងបរិយាកាសឱ្យមានភាពសប្បាយរីករាយ ហើយទាំងផលិតករ និងក្រុមការងារទាំងអស់ តែងតែផ្ដល់ជូននូវអ្វីដែលថ្មីប្លែកពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍។
ទស្សនាឡើងវិញនូវកម្មវិធី Bond For More Cambodia Night កាលពីសប្ដាហ៍មុន តាមរយៈវីដេអូខាងក្រោមនេះ។
Bond For More Cambodia Night ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

