×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

រួសរាន់ឡើង! អ្នកស្រឡាញ់ការចម្អិនក្នុងខេត្តបន្ទាយមានជ័យ អាចដាក់ពាក្យជាមួយ MasterChef Cambodia រដូវកាលទី៣នៅចុងសប្ដាហ៍នេះ

តើអ្នកមានមុខម្ហូបអ្វីដើម្បីយកមកបញ្ចុះបញ្ចូលឱ្យគណៈកម្មការព្រមទទួលយកអ្នកជាបេក្ខជនម្នាក់របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣? នៅចុងសប្ដាហ៍នេះ ក្រុមការងារ MasterChef Cambodia នឹងធ្វើដំណើរទៅដល់ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទទួលពាក្យរបស់បេក្ខជនដែលស្រឡាញ់ការចម្អិន និងមានបំណងចង់ក្លាយជាកំពូលចុងភៅឯករបស់កម្មវិធីលំដាប់ថ្នាក់ពិភពលោកមួយនេះ។

បេក្ខជន គ្រាន់តែយកម្ហូបមួយចានដែលបានចម្អិនដោយផ្ទាល់ដៃ រួចយកមកកន្លែងដាក់ពាក្យ ដើម្បីឱ្យគណៈកម្មការដែលមានជំនាញ និងបទពិសោធលើវិស័យម្ហូបអាហារ ធ្វើការវិនិច្ឆ័យ។ ចំពោះទីតាំងទទួលពាក្យគឺ ស្ថិតនៅភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ហួសសាលាសង្កាត់ផ្សារកណ្ដាលចម្ងាយ ៣០០ម៉ែត្រ។ ការទទួលពាក្យចាប់ផ្ដើមពីម៉ោង ៨ ព្រឹកតទៅ នៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៤។

សូមជម្រាបថា នេះគឺជាលើកទី២ហើយ ដែលក្រុមការងារ MasterChef Cambodia ចុះទៅដល់ទីតាំងផ្ទាល់នៅក្នុងយុទ្ធនាការទទួលពាក្យរបស់បេក្ខជននៅតាមបណ្ដារាជធានីខេត្តទាំង ៧ រួមមាន ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ ខេត្តកំពត ខេត្តព្រះសីហនុ ខេត្តសៀមរាប ខេត្តកំពង់ចាម និងរាជធានីភ្នំពេញ។

កាលពីសប្ដាហ៍មុន ក្រុមការងារ MasterChef Cambodia បានទទួលពាក្យរបស់បេក្ខជនជាច្រើននៅខេត្តបាត់ដំបង អំឡុងពេលនៃការទទួលពាក្យរយៈពេល ២ ថ្ងៃ។

ដូច្នេះ បេក្ខជនខេត្តបាត់ដំបងដែលខកខានមិនទាន់ដាក់ពាក្យ ឬបេក្ខជននៅខេត្តដែលនៅជាប់ខេត្តបន្ទាយមានជ័យ អាចអញ្ជើញមកដាក់ពាក្យនៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៤ នៅទីតាំង ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត (ហួសសាលាសង្កាត់ផ្សារកណ្ដាលចម្ងាយ ៣០០ម៉ែត្រ) បាន។ កុំឱ្យឱកាសដ៏អស្ចារ្យនេះរំលងផុតទៅឱ្យសោះ!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង