×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ធ្លាប់តែប្រកួតគ្នាក្នុងកម្មវិធី MasterChef, Chef ស្រីណុច រ៉ាដូ និងស្រីលក្ខណ៍ ប៉ះគ្នាជាថ្មីក្នុងផ្ទះបាយ Chef Race

បន្ទាប់ពីបញ្ចប់យុទ្ធនាការប្រកួតធ្វើម្ហូបក្នុងផ្ទះបាយ MasterChef រដូវកាលទី២ បេក្ខជននីមួយៗបានជោគជ័យជាមួយនឹងអាជីវកម្មរៀងៗខ្លួន ប៉ុន្តែដោយសារភាពមមាញឹក ធ្វើឱ្យពួកគាត់ពុំមានឱកាសបានជួបគ្នានោះឡើយ។

យ៉ាងណាមិញកាលពីពេលថ្មីៗនេះ Chef ចំនួន ៣ រូប មានដូចជា Chef ស្រីណុច Chef រ៉ាដូ និង Chef ស្រីលក្ខណ៍ ដែលធ្លាប់ជាបេក្ខជនប្រឡងក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef ក្នុងរដូវកាលទី២ បានជួបគ្នាសាជាថ្មី នៅក្នុងការប្រកួតធ្វើម្ហូបថ្មីមួយទៀត របស់ស្ថានីយទូរទស្សន៍ CTN ដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់ប្រិយមិត្តទាំងលើកញ្ចក់ទូរទស្សន៍ និងនៅទីតាំងផ្ទាល់។

បើតាមសំណេរបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ Chef រ៉ាដូ បានសរសេរថា៖ “បែកគ្នាយូរហើយមិនងាយបានជួបទេ”។

ការជួបគ្នាលើកនេះ Chef ទាំងបី តម្រូវឱ្យប្រកួតគ្នាដើម្បីចម្អិនមុខម្ហូបមួយមុខដើម្បីទាក់ទាញឱ្យអតិថិជនចូលទិញ នៅទីតាំងបរិវេណផ្សារទំនើបជីបម៉ុង 271 Mega Mall ហើយថវិការដែលទទួលបានពីការលក់ កម្មវិធី Chef Race by IZE នឹងទុកសម្រាប់ការងារសប្បុរសធម៌ផងដែរ។

សម្រាប់កម្មវិធី MasterChef Cambodia រដូវកាលទី៣ ក៏កំពុងចាប់ផ្ដើមទទួលពាក្យរបស់បេក្ខជននៅតាមបណ្ដារាជធានីខេត្តនានាផងដែរ ដោយនៅថ្ងៃទី១៣-១៤ ខែមករា ឆ្នាំ២០២៤ ក្រុមការងារ MasterChef Cambodia នឹងចុះទៅដល់ខេត្តបន្ទាយមានជ័យ ដើម្បីទទួលពាក្យរបស់បេក្ខជនដែលស្រឡាញ់ការចម្អិន នៅទីតាំង ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត (ហួសសាលាសង្កាត់ផ្សារកណ្ដាលចម្ងាយ ៣០០ម៉ែត្រ)។ ដូច្នេះ សម្រាប់បេក្ខជនដែលមានបំណងដាក់ពាក្យ អាចត្រៀមម្ហូបមួយចាន ដើម្បីយកទៅកាន់ទីតាំងដាក់ពាក្យរបស់ក្រុមការងារ MasterChef ដើម្បីឱ្យគណៈកម្មការធ្វើការវិនិច្ឆ័យ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង