
តើប្រិយមិត្ត នៅចងចាំបទចម្រៀងល្បីៗរបស់ពួកគាត់ណាខ្លះ? តារាចម្រៀងដែលទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់បងប្អូនដែលកើតក្នុងជំនាន់ ៩០ លោក ករុណា ពេជ្រ និងលោក សុគន្ធ ថេរ៉ាយុ នឹងវិលត្រឡប់មកបំពេអារម្មណ៍របស់ទស្សនិកជន នៅលើវេទិការដ៏ស្រស់ស្អាតរបស់កម្មវិធី Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នារាត្រីថ្ងៃសុក្រសប្ដាហ៍នេះ។
តារាកិត្តិយសទាំងពីរដួង មិនត្រឹមតែឡើងមកបកស្រាយបទចម្រៀងជូនដល់បងប្អូនឱ្យបានសណ្ដាប់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានត្រៀមទម្លាយពីអាថ៌កំបាំងមួយចំនួននៅក្នុងជីវិតរស់នៅ និងចែករំលែកបទពិសោធរបស់ពួកគាត់ ក្នុងនាមជារៀមច្បងនៅក្នុងវិស័យសិល្បៈផងដែរ។
រឿងរ៉ាវទាំងនេះ នឹងត្រូវបង្ហាញក្នុងវគ្គសំណួរចម្លើយជាមួយពិធីករ វី យ៉ារ៉ូ និងពិធីការិនី សុភ័ក្រ កុសុមៈ ដែលមានថ្វីមាត់ក្នុងការធ្វើឱ្យបងប្អូនសើចគ្រប់វិនាទី អមជាមួយតារាកំប្លែងពហុជំនាញ ពូ ណម ដែលធ្វើឱ្យរាត្រីថ្ងៃសុក្រមួយនេះកាន់តែសប្បាយរីករាយថែមមួយកម្រិតទៀត។
ម្ចាស់បទ “នាំគេឱ្យស្រឡាញ់អូន” និង បទ “មហារីកបេះដូង” ទាំងពីររូប នឹងមានបទចម្រៀងពីរោះៗជាច្រើន ដើម្បីនាំអារម្មណ៍របស់ប្រិយមិត្តឱ្យវិលត្រឡប់ទៅកាន់អតីតកាលពោរពេញដោយអនុស្សាវរីយ៍ដែលមិនអាចបំភ្លេចបាន។
ទាំងអស់នេះ នឹងត្រូវបង្ហាញជូនទស្សនិកជនតាមរយៈកម្មវិធី Bond For More Cambodia Night តែមួយគត់ ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយបន្តផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER នាថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ យប់តទៅ។ ដូច្នេះកុំភ្លេចរង់ចាំទស្សនាផងណា៎!
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
