
ភ្នំពេញ៖ តារាស្រី គឹម លីហ្សា បានចែករំលែករូបថតមួយចំនួនដែលនាងបានថតជាមួយឪពុកភ្ជាប់ជាមួយប្រយោគឈឺចាប់ ក្រោយអ្នកមានគុណរបស់នាងកំពុងស្ថិតនៅបន្ទប់សង្គ្រោះបន្ទាន់ឯប្រទេសវៀតណាម ក្រោយលើសឈាមដួលរបួសក្បាលធ្ងន់ធ្ងរ។

តាមការបញ្ជាក់របស់តារាស្រីរូបនេះបានឱ្យដឹងថា ប៉ារបស់នាងឡើងឈាមដាច់សរសៃឈាមខួរក្បាល ហើយបានដួលបោកក្បាលធ្ងន់ធ្ងរខ្លាំង ពេលនេះកំពុងសន្លប់ស្តូកស្តឹងហើយពេទ្យបានប្រាប់កូនចៅឱ្យត្រៀមចិត្តផងដែរ ព្រោះគ្មានសង្ឃឹមឡើយ។

គួរបញ្ជាក់ដែរថា កាលពីពេលថ្មីៗនេះ គឹម លីហ្សា ទើបតែប្រកាសទទួលបានសមាជិកថ្មីកូនក្នុងផ្ទៃ និងកំពុងរីករាយជាមួយដំណើរកម្សាន្តនៅប្រទេសចិនផងនោះ ស្រាប់តែកាលពីម្សិលមិញនេះក៏ទទួលបានដំណឹងដ៏តក់ស្លុតបែបនេះ ធ្វើឱ្យ គឹម លីហ្សា មិនបង្អង់យូរប្រញាប់កក់សំបុត្រយន្តហោះដើម្បីទៅមើលឪពុកដែលកំពុងសន្លប់ក្នុងបន្ទប់សង្គ្រោះបន្ទាន់៕