×

Chef Race by IZE សប្ដាហ៍នេះតារាកិត្តិយសស្អាតម្ល៉ឹងៗ ធ្វើឱ្យ Chef ម្នាក់ៗកាន់តែមានកម្លាំងចិត្តហើយ!

នៅថ្ងៃសៅរ៍សប្ដាហ៍នេះ កម្មវិធី Chef Race by IZE របស់ស្ថានីយទូរទស្សន៍ CTN បានពាំនាំនូវតារាកិត្តិយសស្អាតៗនិងមានឈ្មោះបោះសំឡេង ដើម្បីចូលរួមនៅក្នុងការប្រកួតធ្វើម្ហូបតំណាងឱ្យក្រុមទាំង៣ រួមមាន ក្រុម CAMBODIA, ក្រុម IZE, និងក្រុម EXPREZ ។ តារាដែលនឹងចូលមកក្នុងក្រុមទាំង៣ មានកញ្ញា ដាវ ដាវ លោក សុធារិទ្ធ និង លោក ទ្រីវ ដេវីដ។

ការចូលរួមរបស់តារាកិត្តិយសទាំង៣ នឹងបង្កបរិយាកាសឱ្យកាន់តែសប្បាយរីករាយជូនដល់ទស្សនិកជនពីមួយវគ្គទៅមួយវគ្គ នៅក្នុងកម្មវិធី Chef Race by IZE សប្ដាហ៍ទី១៧ ដោយសារភាពក្រមិចក្រមើម ជាមួយកំពូលពិធីករនិងពិធីការិនីទាំងពីររូបគឺ នាយ ព្រែក និង កញ្ញា សុភ័ក្រ កុសុមៈ។

នៅក្នុងសប្ដាហ៍ទី១៧នេះ ស្រីស្អាត ដាវ ដាវ នឹងសហការជាមួយ Chef ព្រះជន្ម ដើម្បីប្រកួតតំណាងឱ្យក្រុម IZE ។ ចំណែកឯលោក ដេវីដ ស្ថិតនៅក្នុងក្រុម EXPREZ ជាមួយ Chef រ៉ាដូ ហើយក្រុមទី៣មានលោក សុធារិទ្ធ ចាប់ដៃគូជាមួយ Chef ឈុន ថាច ។ ក្រុមទាំងបី នឹងទទួលបានមុខម្ហូប១មុខដើម្បីចម្អិន ដោយប្រើប្រាស់គ្រឿងផ្សំស្រស់ៗដែលទិញពីផ្សារទំនើបជីបម៉ុង។

ទស្សនិកជនរបស់ MyTV ប្រាកដជាចង់ដឹងហើយមែនទេ ថាតើក្រុមមួយណានឹងទទួលបានជ័យជម្នះនៅក្នុងសប្ដាហ៍នេះ? សម្រាប់ក្រុម IZE ទើបតែទទួលបានជ័យជម្នះកាលពីសប្ដាហ៍ទី១៦ ដែលជាការឈ្នះជាលើកទី៣នៅក្នុងកម្មវីធី Chef Race by IZE ប៉ុន្តែក្រុម Cambodia នៅតែជាក្រុមដែលឈ្នះច្រើនជាងគេប្រចាំកម្មវិធី ដោយធ្លាប់ទទួលបានលេខមួយចំនួន ៨ សប្ដាហ៍ ទោះបីជាក្រុមនេះមិនបានឈ្នះចាប់តាំងពីសប្ដាហ៍ទី១២មកក៏ដោយ។ រីឯជ័យជម្នះ៥សប្ដាហ៍ទៀត គឺបានទៅលើក្រុម EXPREZ ។

កម្មវិធី Chef Race by IZE នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ហើយនឹងមានការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ Chef Race by IZE នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ១១ ព្រឹក ដល់ ១២ ថ្ងៃត្រង់។ ដូច្នេះសូមរង់ចាំទស្សនាកុំបីខាន!

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង