
ពីមួយថ្ងៃទៅមួយថ្ងៃ ប្រិយមិត្តរបស់ MasterChef Cambodia កាន់តែអន្ទះសាចង់ដឹងពីសមាសភាពរបស់គណៈកម្មការថ្មី ថាតើគាត់គឺជានរណា។ បន្ទាប់ពីក្រុមការងារ MasterChef Cambodia រដូវកាលទី៣ បានប្រកាសពីសមាសភាពគណៈកម្មការចំនួន ២ រូបរួចមក សមាសភាពរបស់គណៈកម្មការចុងក្រោយនឹងត្រូវប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះ។
ជាការពិតណាស់ គណៈកម្មការចំនួន ២រូបដែលនឹងចូលមកកាត់សេចក្ដីនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៣ គឺ Judge Nara និង Judge Jessica ។
បើតាមដំណឹងឮល្ហៀងៗមក បានឱ្យដឹងថា គណៈកម្មការបន្ទាប់ គឺជាបុគ្គលិកដ៏ជោគជ័យម្នាក់នៅក្នុងវិស័យម្ហូបអាហារ ដែលមានបទពិសោធជាង២០ឆ្នាំ ជាចុងភៅអាជីព ហើយគាត់ថែមទាំងធ្លាប់ឈ្នះមេដាយមាសសម្រាប់ការប្រកួតធ្វើម្ហូបថ្នាក់ជាតិប្រចាំប្រទេសកម្ពុជាចំនួន ២ ទៀតផង។
ដូច្នេះ Judge ទាំងបី របស់កម្មវិធី MasterChef Cambodia រដូវកាលទី៣ សុទ្ធសឹងជាបុគ្គលល្បីៗនៅក្នុងវិស័យម្ហូបអាហារ ដែលពួកគាត់នឹងនាំយកនូវបទពិសោធរបស់ពួកគាត់មកចែករំលែកដល់បេក្ខជនប្រកួតប្រជែង ដើម្បីជួយឱ្យពួកគេអភិវឌ្ឍសមត្ថភាពពីអ្នកចម្អិនតាមផ្ទះ ក្លាយជាចុងភៅដ៏ចំណានម្នាក់នៅក្នុងផ្ទះបាយ MasterChef Cambodia ។
តើគណៈកម្មការរូបណា ដែលនឹងចូលមកកាន់ផ្ទះបាយ MasterChef Cambodia រដូវកាលទី៣ ជាមួយ Judge Nara និង Judge Jessica ? ដូច្នេះមានតែរង់ចាំតាមដានព័ត៌មានលម្អិត នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia តាមរយៈ Link នេះ https://www.facebook.com/MasterChefCambodiaCTN៕