×

ដំណឹងរីករាយ! ស្រុកមេមត់ នឹងរៀបចំពិធីចាប់ត្រីតាមបែបបុរាណនៅបឹងក្រម នៅថ្ងៃទី១៧-កុម្ភៈ ដើម្បីរំឭកថែរក្សាអភិរក្សកេរតំណែលដូនតា

រដ្ឋបាលស្រុកមេមត់ ខេត្តត្បូងឃ្មុំ នឹង រៀបចំឱ្យមានពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម ដែលស្ថិតនៅភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ដើម្បីរំឭកថែរក្សាអភិរក្សកេរតំណែលដូនតាពីបុរាណតរៀងមក នៅទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។

ពិធីចាប់ត្រីតាមបែបប្រពៃណីបុរាណ នៅបឹងក្រម នេះគឺតែងតែធ្វើធ្វើឡើងជារៀងរាល់ឆ្នាំ នៅក្នុងខែកុម្ភៈ ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក និងប្រើប្រាស់ឧបករណ៍ចាប់ត្រីមានដូចជា អង្រុត,ឈ្នាង, ល្អាង,ត្រកជាដើម។

នៅតំបន់បឹងក្រមនេះមានផ្ទៃដីប្រមាណ៣០ហិកតា និងផ្ទៃបឹងទំហំ១ហិកតា ហេីយអាជ្ញាធរ មិនអនុញ្ញាតឱ្យពលរដ្ឋនេសាទត្រីក្នុងបឹងក្រមនេះឡើយ ដើម្បីរក្សាវត្តមានត្រីទុកសម្រាប់ពិធីចាប់ត្រីបែបតាមប្រពៃណីបុរាណ ជារៀងរាល់ឆ្នាំ។

គួរបញ្ជាក់ថា រដ្ឋបាលស្រុកមេមត់ចេញសេចក្ដីជូនដំណឹងថា នៅថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤ ចាប់ពីម៉ោង ៩:០០នាទីព្រឹក តទៅ នៅក្នុងបរិវេណបឹងត្រពាំងក្រម ភូមិសាទុំ ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំនឹងរៀបចំពិធីចុះចាប់ត្រីតាមបែបបុរាណ ក្រោមអធិបតីភាព លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ និង លោកស្រី៕

ដកស្រង់ពី៖ CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង