×

ក្រោយភ្លៀងមេឃស្រឡះ ទីបំផុត លី ម៉ារីណា រកបានអ្នកមើលថែ និងដឹកដៃគ្នាចូលរោងការថ្ងៃនេះ

ភ្នំពេញ៖ តារាស្រីសាច់សខ្ចីដូចបណ្តូលចេក លី ម៉ារីណា ដែលធ្លាប់ស្រក់ទឹកភ្នែករាល់ថ្ងៃក្រោយនាងបានបញ្ជាក់ថា អតីតស្វាមីរបស់នាងបានលួចទ្រព្យសម្បត្តិទាំងអស់ដែលនាងខំប្រឹងរកសន្សំទុករត់ចោលផ្ទះបាត់ដំណឹងសូន្យឈឹង។

គ្រប់យ៉ាងបានចាប់ផ្តើមពីចំណុចសូន្យដោយតារាស្រីរូបនេះខំប្រឹង Live លក់សម្លៀកបំពាក់ និងផលិតផលមួយចំនួនដើម្បីបានប្រាក់ចំណូលបន្ថែមពីការងារសិល្បៈ។ ទោះជាយ៉ាងណា ក្រោយភ្លៀងមេឃស្រឡះ ពេលនេះ លី ម៉ារីណា រកបានអ្នកស្អមបេះដូងហើយថែមទាំងកាន់ដៃគ្នាចូលរោងការនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះហើយដោយមានការចូលរួមពីសំណាក់សិល្បករប្រុសស្រីជាច្រើនផងដែរ។

គួរបញ្ជាក់ដែរថា ស្វាមីរបស់តារាស្រី លី ម៉ារីណា គឺជាវរៈសេនិយ៍ឯកមានឈ្មោះ ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌដូនពេញ បានសម្រេចដឹកដៃគ្នាចូលរោងការបន្ទាប់ពីមើលចិត្តគ្នាច្បាស់លាស់ ដែលពិធីមង្គលនេះទទួលបានពាក្យជូនពរយ៉ាងច្រើនពីបណ្តាអ្នកគាំទ្រផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង