
ភ្នំពេញ៖ បន្ទាប់ពីលោក ឈាង រ័ត្ន បានទទួលមរណភាពទៅ ស្រីអូន បានក្លាយជាចំណីមាត់របស់មហាជនចាំរិះគន់គ្រប់ស្ថានភាព ទោះជាយ៉ាងណាស្ត្រីជាអ្នកជំនួញរូបនេះនៅតែរក្សាភាពស្ងៀតស្ងាត់ដោយនាងអះអាងថា នឹងមិនយករឿងគ្រួសារមកបង្ហាញលើបណ្តាញសង្គមជាដាច់ខាត។
យ៉ាងណាមិញ ដោយសារអស់ភាពអត់ធ្មត់នឹងគ្រួសារខាងស្វាមីនៅតែផុសដៀមដាមមិនព្រមបញ្ចប់ ស្រីអូន បានសម្រេចចិត្តទម្លាយរឿងមួយចំនួនដើម្បីមិនចង់ឱ្យអ្នកនិយមលេងបណ្តាញសង្គមដែលមិនដឹងរឿងផ្ទៃក្នុងគ្រួសារនាងនៅតែភ័ន្ត្រច្រលំ និងបន្តរិះគន់លើនាងឥតឈប់ឈរ។
ក្នុងនោះ ស្រីអូន បានឱ្យដឹងថា ស្វាមីរបស់នាងស្រវឹងរាល់ថ្ងៃ រីឯបំណុលវិញគឺឈ្មោះស្វាមីនាងជាអ្នកខ្ចី ប៉ុន្តែចុងក្រោយគឺនាងជាអ្នកសងដោយបំណុលរាប់សិនលានដុល្លារទាំងនោះដោយសារពាក្យថាទំនួលខុសត្រូវ។ គួរបញ្ជាក់ដែរថា បំណុលដែលជាអម្រែកដ៏សែនធ្ងន់មួយនេះបានបន្សល់ទុកដោយសារស្វាមីលេងភាគហ៊ុន និងខ្ចីធនាគារ រីឯនាងបានត្រឹមទទួលរងថ្មបាក់ និងត្រូវគ្រប់គ្នារិះគន់តែប៉ុណ្ណោះ៕

