×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

ដឹងអត់ម្ចាស់ពាន MasterChef រដូវកាលទី២ធ្វើម្ហូបអ្វីទើបធ្វើឱ្យគណៈកម្មការឱ្យជាប់ពេលដាក់ពាក្យ?

កញ្ញាប៉ិច ស្រីណុច បានបង្ហោះនៅលើទំព័រហ្វេសបុកផេកផ្លូវការរបស់ខ្លួនថា មុខម្ហូបដំបូងដែលធ្វើឲ្យគាត់មានឱកាសក្លាយជាបេក្ខជនម្នាក់របស់កម្មវិធី MasterChef រដូវកាលទី២ គឺម្ហូបដែលមានឈ្មោះថា Salmon Cream Sauce ដែលគាត់បានចំណាយលុយចំនួន 20$ សម្រាប់មុខម្ហូបមួយនេះ។

មុខម្ហូបមួយចាននេះ ក៏មិនសូវមានភាពងាយស្រួលផងដែរ សម្រាប់ការធ្វើលើកដំបូងរបស់គាត់ តែយ៉ាងណាមិញ ស្រីណុច នៅតែធ្វើវាបានសម្រេច ហើយនេះក៏ជាលើកទី១ផងដែរដែល Chef ស្រីណុចធ្វើមុខម្ហូបបែបអឺរ៉ុប។

Chef ស្រីណុច បាននិយាយលើកទឹកចិត្តទៅកាន់ទស្សនិកជនដែលស្រឡាញ់ការចម្អិនដែលចង់ដាក់ពាក្យថា៖ “សម្រាប់បទពិសោធមួយនេះ ខ្ញុំចង់ឱ្យបងប្អូនដែលមានបំណងចង់ក្លាយជាអ្នកចម្អិនមួយរូបក្នុងកម្មវិធី MasterChef ត្រូវហ៊ានសាកល្បងនៅអ្វីដែលថ្មី ទោះបីជាលើកទីមួយយើងធ្វើមិនទាន់បានល្អ តែយើងត្រូវសិក្សាពីភាពបរាជ័យហើយ ផ្លាស់ប្ដូរវិធីសាស្រ្ដ ប្រែវាឱ្យទៅជាឱកាស កុំបាក់ទឹកចិត្ត កុំមើលងាយខ្លួនឯង ត្រូវមានកម្លាំងចិត្តចេញមកពីខាងក្នុង និង រក្សាលំនឹងចិត្តឱ្យល្អ។”

សូមជម្រាបថា ការលើកទឹកចិត្តរបស់ម្ចាស់ពានរង្វាន់ចុងភៅឯក MasterChef រដូវកាលទី២ ធ្វើឡើង ស្របពេលដែលកម្មវិធីនេះ កំពុងចាប់ផ្ដើមទទួលពាក្យរបស់បេក្ខជន សម្រាប់រដូវកាលទី៣។ អ្នកស្រឡាញ់ការចម្អិនដែលចង់ដាក់ពាក្យ អាចតាមដាននូវព័ត៌មានលម្អិតផ្សេងៗនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia ដើម្បីដឹងពីទីតាំង និងកាលបរិច្ឆេទនៃការទទួលនិងដាក់ពាក្យ។

ទំព័រហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង