×

ព្រះបុត្រាដ៏សង្ហារបស់ស្តេចប្រ៊ុយណេ រៀបអភិសេកជាមួយព្រះមហេសីដ៏មានមុខមាត់ឋានៈខ្ពង់ខ្ពស់មួយអង្គ

ប្រ៊ុយណេ៖ ព្រះអង្គម្ចាស់ អាប់ឌុល ម៉ាទីន (Abdul Mateen) របស់ប្រទេសប្រ៊ុយណេ និងជាព្រះបុត្រារបស់ស្តេចស៊ុលតង់ ហាសាណាល់ បុលគៀ (Sultan Hassanal Bolkiah) ដែលសោយរាជ្យយូរជាងគេបំផុតនៅលើពិភពលោក កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានរៀបអភិសេកយ៉ាងប្រពៃថ្លៃថ្លារយៈពេល ១០ ថ្ងៃនៅក្នុងរាជវង្សស៊ុលតង់ ។

ព្រះបុត្រា អាប់ឌុល ម៉ាទីន និងព្រះមហេសី អានីសា រ៉ូស្នា អ៊ីសាខាឡេប៊ីក (Anisha Rosnah Isa-Kalebic) ដែលជាចៅស្រីរបស់ទីប្រឹក្សាដ៏សំខាន់មួយរូបរបស់ព្រះបិតាព្រះបុត្រាម៉ាទីន បានចូលរួមនៅក្នុងព្រះរាជពិធីរៀបអភិសេកនៅក្នុងចំណោមព្រះរាជពិធីជាច្រើនទៀត មុនចូលរួមក្នុងក្បួនដង្ហែតាមដងផ្លូវនៃរាជធានីបង់ដាសេរីបេកាវ៉ាន់ (Bandar Seri Begawan) របស់ប្រទេសប្រ៊ុយណេ ។

នៅក្នុងព្រះរាជពិធីនោះ រួមមានទាំងពិធីបុណ្យមួយនៅក្នុងសាសនាឥស្លាមសម្រាប់ព្រះអង្គនិងព្រះមហេសី ដោយបានប្រារព្ធកាលពីថ្ងៃព្រហស្បតិ៍ ទី១១ ខែមករា ខណៈពិធីទាំងមូលបានចាប់ផ្តើមនៅថ្ងៃទី ៧ ខែមករា រហូតដល់ថ្ងៃទី ១៦ ខែមករា ដោយពិធីអភិសេកមួយក្នុងចំណោមនោះ ដែលបានធ្វើឡើងនៅថ្ងៃអាទិត្យម្សិលមិញ មានការអញ្ជើញចូលរួមពីមេដឹកនាំមកពីប្រទេសជិតខាង ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ព្រះអង្គម្ចាស់ ម៉ាទីន (Mateen) បានទទួលកិត្តិនាមយ៉ាងច្រើនមហាសាល ដោយព្រះបុត្រាបានអមដំណើរព្រះបិតារបស់ព្រះអង្គក្នុងពិធីការទូតនានា រួមទាំងពិធីឡើងគ្រងរាជ្យរបស់ស្តេចឆាឡែស (Charles) និងពិធីបុណ្យសពរបស់ម្ចាស់ក្សត្រីអេលីហ្សាប៊ែត (Elizabeth) ក្នុងឆ្នាំ ២០២២ ជាដើម ៕

ដកស្រង់ពី៖ CNC

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង