
ប្រិយមិត្តរបស់កម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER បានទទួលអារម្មណ៍ស្រស់ស្រាយជាមួយបទចម្រៀងយ៉ាងពីរោះ និងភាពសប្បាយរីករាយពីតារាកិត្តិយសទាំងពីរដួង នារាត្រីថ្ងៃសុក្រដ៏វិសេសវិសាល កាលពីសប្ដាហ៍មុន។

វត្តមានរបស់តារាកិត្តិយសសប្ដាហ៍មុន គឺលោក ករុណា ពេជ្រ និង លោក សុគន្ធ ថេរ៉ាយុ ដែលបានឡើងមកលើវេទិការ Bond For More Cambodia Night ដោយមានទាំងការនិយាយលេងពីនេះពីនោះជាមួយពិធិករ ពិធីការិនី និងតារាកំប្លែងប្រចាំកម្មវិធី ព្រមទាំងផ្ដល់នូវការបកស្រាយបទចម្រៀងជាច្រើនបទដែលសុទ្ធសឹងជាបទចម្រៀងដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ MyTV ។
គ្រាន់តែបើកឆាកកម្មវិធីភ្លាម លោក ករុណា ពេជ្រ និងលោក សុគន្ធ ថេរ៉ាយុ បានលើកយកបទចម្រៀងស្នេហាដ៏ឈឺចាប់ ដែលពេញនិយមខ្លាំងកាលពីជាង ១០ឆ្នាំមុន មានដូចជាបទ “អ្នកកំដរ” និង “មហារីកបេះដូង”។ បន្ទាប់មកនៅវគ្គទីពីរ លោក ករុណា ពេជ្រ បានបកស្រាយបទចម្រៀងដែលមានចំណងជើងថា “រកសង្សារឱ្យបងមួយសិនចាំអូនចេញទៅ” ហើយលោក សុគន្ធ ថេរ៉ាយុ វិញបានបកស្រាយនូវបទទីពីររបស់គាត់គឺ “សង្សារខ្ញុំ ជិះឱបអ្នកផ្សេង” ។


កាន់តែពិសេសទៀតនោះ ប្រិយមិត្តតែងតែចាប់អារម្មណ៍ជាមួយនឹងវគ្គទី៣ ដែលជាវគ្គតារាកិត្តិយសខ្លាចរអារ ដោយពិធីករ ពិធីការិនី បានសួរសំណួរជីកកកាយទាក់ទងនឹងរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍កាលពីកុមារភាពរបស់លោក ករុណា ពេជ្រ និងលោក សុគន្ធ ថេរ៉ាយុ ព្រមទាំងអាជីពសិល្បៈរបស់អ្នកទាំងពីរផងដែរ។
ក្រោយសប្បាយរីករាយជាមួយការសួរសំណួរចម្លើយដ៏ព្រឺព្រួចជាមួយតារាកិត្តិយសទាំងពីររួចមក កម្មវិធីក៏បានផ្ដល់ជូននូវបទចម្រៀងចុងក្រោយ២បទ ទៀត ដែលជាការបកស្រាយរួមគ្នារបស់អាយដលទាំងពីរ គឺបទ “មនុស្សខ្លះ” និងបទ “មកធ្វើអីបើមកមិនផឹក”។ តោះមកទស្សនាកម្មវិធី Bond For More Cambodia Night សប្ដាហ៍មុន សាជាថ្មីនៅក្នុងវីដេអូខាងក្រោម។
Bond For More Cambodia Night ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
