
នៅរួញរាដល់ណាទៀត ឱកាសមិនចេះតែមាននោះទេបងប្អូន! កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៣ កំពុងរង់ចាំស្វាគមន៍យ៉ាងកក់ក្ដៅសម្រាប់ការដាក់ពាក្យរបស់បងប្អូនដែលជាអ្នកស្រឡាញ់ការចម្អិនទាំងអស់គ្នា។ កុំឱ្យឱកាសក្នុងការបង្ហាញពីស្នាដៃរបស់បងប្អូនរំលងផុតទៅឱ្យសោះណា៎!
នៅពេលដែលបងប្អូនក្លាយជាបេក្ខជនប្រកួតប្រជែងនៅក្នុងកម្មវិធី MasterChef Cambodia បងប្អូននឹងទទួលបានឱកាសជាច្រើន ទាំងអំឡុងពេលដំណើរការនៃការប្រកួត និងក្រោយបញ្ចប់កម្មវិធី។ ដូច្នេះ Plus KH នឹងប្រាប់ពីអត្ថប្រយោជន៍មួយចំនួន ដែលបេក្ខជនទទួលបានពីការចូលរួមប្រកួតប្រជែងនៅក្នុងផ្ទះបាយដ៏ប្រណីតរបស់ MasterChef Cambodia រដូវកាលទី៣ ដូចខាងក្រោម៖
ទី១. ធ្វើឱ្យគេស្គាល់៖ ការចូលរួមក្នុង MasterChef Cambodia ផ្ដល់ឱកាសឱ្យអ្នក បង្ហាញទៅកាន់ទស្សនិកជនទាំងក្នុង និងក្រៅប្រទេស រួមទាំងអ្នកជំនាញក្នុងវិស័យម្ហូបអាហារ និយោជក និងអ្នកគាំទ្ររបស់កម្មវិធី។
ទី២. បង្កើតទំនាក់ទំនង៖ អ្នកមានឱកាសភ្ជាប់ទំនាក់ទំនងជាមួយបេក្ខជន គណៈកម្មការ និងអ្នកជំនាញក្នុងវិស័យម្ហូបអាហារ ដែលអាចនាំទៅរកឱកាសការងារ នាពេលអនាគត។
ទី៣. ការអភិវឌ្ឍជំនាញ៖ ការចូលរួមក្នុងការប្រកួតប្រជែងនេះ នឹងជួយឱ្យអ្នកអភិវឌ្ឍជំនាញធ្វើម្ហូប និងសិក្សាពីមេចុងភៅដ៏ចំណានៗ និងគណៈកម្មការដែលមានបទពិសោធលើវិស័យម្ហូបអាហារយូរឆ្នាំ។
ទី៤. ការទទួលស្គាល់៖ ប្រសិនបើអ្នកធ្វើបានល្អក្នុងការប្រកួតប្រជែងរបស់កម្មវិធី MasterChef Cambodia អ្នកអាចទទួលបានការទទួលស្គាល់ និងភាពជឿជាក់ក្នុងនាមជាចុងភៅដែលមានទេពកោសល្យ។
ទី៥. ប្រាក់រង្វាន់ និងឱកាស៖ អ្នកឈ្នះនៅក្នុងការប្រកួត MasterChef ទទួលបានរង្វាន់ជាសាច់ប្រាក់ដែលមានចំនួន ២០០ លានរៀល អមដោយពានមួយ និងងារជាចុងភៅឯក ហើយក៏អាចមានឱកាសធ្វើការជាមួយចុងភៅល្បីៗ ឬអាចបើកអាជីវកម្មមួយដោយខ្លួនឯងផងដែរ។
ចំណុចទាំងប៉ុន្មាននេះ នឹងបញ្ចប់ភាពស្ទាក់ស្ទើររបស់បងប្អូន ហើយជំរុញឱ្យបងប្អូនចាប់យកឱកាសដ៏កម្រនេះ ដើម្បីបង្ហាញពីថ្វីដៃចម្អិនម្ហូបរបស់ខ្លួន តាមរយៈកម្មវិធីលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia ។តាមដានព័ត៌មាននានានៅលើទំព័រហ្វេសប៊ុកផ្លូវការ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN៕