×

ប្លែកអារម្មណ៍ជាមួយដៃគូដ៏ចម្រៀងដ៏ស្និតស្នាល លោកអនុស្សាវរីយ៍ និងកញ្ញានាង គន្ធា ក្នុងកម្មវិធី Bond For More Cambodia Night សប្ដាហ៍នេះ

កំពូលតារាចម្រៀងរូបរាងសង្ហា លោក យឿន សូតអនុស្សាវរីយ៍ ជាមួយកំពូលតារាចម្រៀងសំឡេងស្រទន់មានមន្តស្នេហ៍ កញ្ញា នាង គន្ធា បានត្រៀមបង្ហើរសំនៀងដ៏ក្រអួនអមដោយស្ទាយប្លែកៗ នៅក្នុងការផ្ដល់វត្តមានដ៏ពិសេសសម្រាប់កម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER នារាត្រីថ្ងៃសុក្រសប្ដាហ៍នេះ។

កុំឱ្យរំលងឱ្យសោះណា៎ប្រិយមិត្ត! ក្នុងរាត្រីដ៏អស្ចារ្យនេះ បងប្អូន នឹងទទួលបានអារម្មណ៍ដ៏ស្រស់ស្រាយជាមួយបទចម្រៀងយ៉ាងពីរោះៗដែលត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់កម្មវិធី Bond For More Cambodia Night ពីសំណាក់តារាកិត្តិយសទាំងពីរដួង ដែលនឹងធ្វើឱ្យរាត្រីថ្ងៃចុងសប្ដាហ៍របស់បងប្អូនក្លាយជារាត្រីដែលមិនអាចបំភ្លេចបាន។

បន្ថែមពីនេះ ទស្សនិកជន ក៏នឹងទទួលបាននូវផ្ទាំងទស្សនីយភាពដ៏ពិសេសពី ពិធីករ ពីធិការិនី និងតារាកំប្លែងកំពូលកូរទាំងបីប្រចាំកម្មវិធី រួមមានលោក វី យ៉ារ៉ូ កញ្ញា សុភ័ក្រ កុសុមៈ និងពូណម ដែលតែងតែផ្ដល់ជូននូវសំណើចក្អាកក្អាយដល់បងប្អូនពីមួយវគ្គទៅមួយវគ្គ។

អ្វីដែលធ្វើឱ្យប្រិយមិត្តចង់ទស្សនាថែមទៀតនោះ គឺវគ្គសួរសំណួរដ៏សាហាវពីកំពូលពីធីករ ពិធីការិនីទាំងពីរ។ ដោយពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ កម្មវិធីតែងតែមានសំណួរប្លែកៗ ដែលបងប្អូនមិននឹកស្មានដល់ ដើម្បីធ្វើការជីកកកាយនូវអាថ៌កំបាំងរបស់តារាកិត្តិយស រួមទាំងការលេងល្បែងកម្សាន្ត ធ្វើឱ្យបងប្អូនរំសាយអស់ការនឿយហត់ពីការងារពេញមួយសប្ដាហ៍កន្លងមក។

ការកម្សាន្ត និងភាពសប្បាយរីករាយទាំងអស់នេះ គឺមានតែមួយគត់ នៅក្នុងកម្មវិធី Bond For More Cambodia Night ដែលនឹងផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ Cambodia Beer នាថ្ងៃសុក្រ ទី១៩ ខែមករា ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង