×

ដៃគូដៃកង់ចាស់ប៉ះគ្នាហើយ! នាយគ្រឿន ចឺម និងនីឡា នឹងមកប្រកួតធ្វើម្ហូបនិងបញ្ចេញក្បាច់ពិសេសចាប់ម៉ូយនៅ Chef Race By IZE នាថ្ងៃសៅរ៍សប្ដាហ៍នេះ

កម្មវិធីប្រកួតធ្វើម្ហូប Chef Race By IZE របស់ស្ថានីយទូរទស្សន៍ CTN នឹងផ្ដល់ជូននូវភាពសប្បាយរីករាយ និងសំណើចក្អាកក្អាយ ជាមួយនឹងវត្តមានរបស់ នាយគ្រឿន លោក ចឺម និងកញ្ញា នីឡា ដែលធ្លាប់សម្ដែងនៅក្នុងក្រុមកំប្លែងជាមួយគ្នាអស់រយៈពេលជាយូរ បានត្រៀមខ្លួនមកចូលរួមនៅក្នុងកម្មវិធីនាថ្ងៃសៅរ៍សប្ដាហ៍នេះ។

ទោះបីជាលោក ចឺម ពេលនេះលែងលេងកំប្លែងជាមួយ នីឡា និងនាយគ្រឿនទៀតហើយក្ដី ប៉ុន្តែធានាថា ប្រិយមិត្តច្បាស់ជាទប់សំណើចមិនជាប់ នៅពេលដែលតារាកិត្តិយសទាំងបី មកជួបជុំគ្នាសាជាថ្មីនៅក្នុងផ្ទះបាយចល័ត Chef Race by IZE នាថ្ងៃទីសៅរ៍ខាងមុខនេះ ។ ទោះពីមុនលេងកំប្លែងជាមួយគ្នាក៏ពិតមែន តែមកកាន់កម្មវិធីរបស់ CTN លើកនេះ លោក ចឺម នឹងត្រូវមកប្រកួតចម្អិនម្ហូប តទល់នឹងក្រុមរបស់នាយគ្រឿន និងនីឡា វិញម្ដង ដើម្បីស្វែងរកអ្នកឈ្នះប្រចាំសប្ដាហ៍ទី១៨។

ក្នុងការប្រកួតនេះ លោក ចឺម នឹងត្រូវចាប់ដៃគូជាមួយ Chef ឃីម ដែលតំណាងឱ្យក្រុម IZE ។ រីឯនាយ គ្រឿន នឹងសហការជាមួយ Chef បុទុម្យ ហើយមួយគូទៀត គឺ នីឡា នឹងត្រូវស្ថិតនៅក្នុងក្រុម EXPREZ ជាមួយ Chef ដារិទ្ធ។ ចំពោះថវិការដែលបានពីការលក់ម្ហូប នឹងត្រូវបរិច្ចាគសម្រាប់អំពើសប្បុរសធម៌ក្នុងសង្គម។

ដូច្នេះសូមកុំឱ្យភាពសប្បាយរីករាយទាំងនេះកន្លងផុតទៅឱ្យសោះណា៎! Chef Race by IZEសប្ដាហ៍ទី១៨ នឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅទំព័រហ្វេសប៊ុក Chef Race by IZE នៅរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីវេលាម៉ោង ១១ ព្រឹក ដល់ម៉ោង ១២ ថ្ងៃត្រង់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង