×

ស្ងាត់ៗអតីតបេក្ខជន MasterChef Cambodia ថតជាមួយ ពេជ្រវត្តី សារ៉ាវឌ្ឍី ក្នុងកម្មវិធីរបស់ CTN

ហ្វេនៗរបស់ ពេជ្រវត្តី សារ៉ាវឌ្ឍី កំពុងឈូឆរអន្ទះសាដើម្បីចង់ជួបជាមួយអាដលរបស់ពួកគាត់ បន្ទាប់ពីអតីតបវរកញ្ញា Miss Grand រូបនេះ បានថតរូបជាមួយអតីតបេក្ខជន MasterChef Cambodia លោក ចាន់រ៉ា នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤នេះ។

បើតាមការបង្ហោះរបស់ Chef ចាន់រ៉ា ដែលធ្លាប់ប្រកួតនៅក្នុង MasterChef រដូវកាលទី២ និងតែងតែចែករំលែកពីបទពិសោធល្អៗពីការចូលរួមកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកនេះ ឃើញថា លោកនិងពេជ្រវត្តី កំពុងស្ថិតនៅទីតាំង WB Arena នៅចាក់អង្រែ ដើម្បីចូលរួមថតឱ្យកម្មវិធីប្រកួតធ្វើម្ហូបដ៏ពេញនិយមរបស់ស្ថានីយទូរទស្សន៍ CTN ។ ដូច្នេះ ហ្វេនៗមិនត្រឹមតែអាចចូលរួមទស្សនាការប្រកួតធ្វើម្ហូបប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចភ្លក់រសជាតិមុខម្ហូបដែលធ្វើដោយដៃរបស់ ពេជ្រវត្តី និង Chef ចាន់រ៉ា ទៀតផង។

ស្ថានីយទូរទស្សន៍ CTN តែងតែពាំនាំនូវតារាកិត្តិយសល្បីៗប្រចាំប្រទេសកម្ពុជា ឱ្យចូលរួមនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបរបស់ខ្លួន ជាក់ស្ដែងដូចជាកម្មវិធី Chef Race by IZE តែម្ដង។ លើសពីនេះ CTN ក៏ត្រៀមចាក់ផ្សាយកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី៣ ដែលកំពុងចាប់ផ្ដើមទទួលពាក្យរបស់បេក្ខជននៅតាមបណ្ដាខេត្តនានា ក្នុងពេលឆាប់ៗខាងមុខនេះផងដែរ។

ក្រុមការងារ MasterChef Cambodia នឹងចុះទៅដល់ខេត្តកំពត នៅថ្ងៃទី២០-២១ ខែមករានេះ ដើម្បីទទួលពាក្យរបស់បេក្ខជនដែលមានបំណងដាក់ពាក្យ ដោយគ្រាន់តែយកម្ហូបមួយចានដែលចម្អិនដោយផ្ទាល់ដៃ មកកាន់ស្ដង់របស់ក្រុមការងារ MasterChef នៅមាត់ព្រែកកំពត ជាប់ស្ដាបាក់កាហ្វេ ចាប់ពីម៉ោង ៨ព្រឹកតទៅ។ សម្រាប់ព័ត៌មានលម្អិត អាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការរបស់ MasterChef Cambodia ។

ហ្វេសប៊ុកផ្លូវការ MasterChef Cambodia ៖ https://www.facebook.com/MasterChefCambodiaCTN

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង