
បេក្ខនារី ដែលមកពីខេត្តកំពត ដាក់ពាក្យចូលរួមកម្មវិធី MasterChef Cambodia រដូវកាលទី៣ បានបង្ហាញពីស្នាដៃនៃការច្នៃប្រតិដ្ឋនូវមុខម្ហូបដ៏ទំនងមួយចាន ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាក់ស្តែងម្ហូបមួយចាននេះ ត្រូវបានបេក្ខនារីខាងលើ ប្រើប្រាស់គ្រឿងផ្សំគោលដ៏សំខាន់ដែលល្បីល្បាញបំផុតប្រចាំខេត្ត គឺ ម្រេចកំពត ។
បើតាមគណនីហ្វេសប៊ុក Chhay Dara Malin ដែលបានយកមុខម្ហូបមួយចានទៅឱ្យគណៈកម្មការជំនាញរបស់ MasterChef ធ្វើការវិនិច្ឆ័យ បានបង្ហាញអារម្មណ៍រំភើបរីករាយដែលបានដាក់ពាក្យក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកនេះ ព្រោះវាជាក្ដីស្រមៃរបស់អ្នកស្រឡាញ់ការចម្អិនទាំងអស់នៅលើសាកលលោក។ បើតាមគណនីដដែលបានឱ្យដឹងថា៖ “គេងមិនលក់ដោយសារតែម្ហូបមួយចានហ្នឹង…I wish my dream come true! I really love cooking!”។
ចង់ដឹងថាមុខម្ហូបរបស់បេក្ខនារីរូបនេះ មានភាពទំនងកម្រិតណា តោះទៅទស្សនានៅខាងក្រោមទាំងអស់គ្នា។

តើវាសនារបស់បេក្ខនារីរូបនេះនឹងទៅជាយ៉ាងណា? កុំភ្លេចរង់ចាំទស្សនាកម្មវិធី MasterChef Cambodia រដូវកាលទី៣ ដែលឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages រួមមាន Cambodia, IZE និង EXPREZ នឹងមានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗនេះ!