×

គាំងខ្លាំង តារាកិត្តិយសទាំងពីររបស់ Bond For More Cambodia night សប្ដាហ៍ធ្វើមុខម៉ង់ៗនៅវគ្គសំណួរ រកពាក្យឆ្លើយមិនត្រូវ

ពីធីករ ពិធីការិនី និងតារាកំប្លែងទាំងបីរូប ដែលមានវោហាសព្ទសម្ដីចាក់ទឹកមិនលិច ពិតជាធ្វើឱ្យតារាកិត្តិយសទាំងពីរដួងរួមមាន លោក យឿន សូតអនុស្សាវរីយ៍ និងកញ្ញា នាង គន្ធា បានគាំងជាមួយនឹងសំណួររបស់ពួកគាត់យ៉ាងខ្លាំង នៅក្នុងកម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER កាលពីរាត្រីថ្ងៃសុក្រកន្លងទៅ។

គ្រាន់តែឡើងមកដល់វេទិកាភ្លាម លោក យឿន សូតអនុស្សាវរីយ៍ បានបកស្រាយនូវបទចម្រៀង ២បទដែលមានចំណងជើងថា “ស្រមោច” និង “មួយកំប៉ុងពីរកំប៉ុង” ដែលជាបទចម្រៀងដ៏ពេញនិយម ដើម្បីញ៉ាំងបរិយាកាសឱ្យកាន់តែសប្បាយរីករាយ សក្តិសមជាមួយនឹង CAMBODIA PREMIUM DRAFT BEER របស់កម្មវិធី Bond For More Cambodia Night តែម្ដង។

បើក្រឡេកទៅកញ្ញា នាង គន្ធា វិញ បានលើកយកនូវបទចម្រៀងយ៉ាងពីរោះចំនួន ២បទ ក្រោមចំណងជើងថា “បងចាប់ផ្ដើមប្រែហើយ” និង “ស្រឡាញ់គ្នាយូររឹតតែស្រឡាញ់” ដើម្បីផ្ដល់ជាចំណងដៃដល់ប្រិយមិត្តរបស់ MyTV នារាត្រីដ៏វិសេសវិសាលនេះផងដែរ។ បន្ទាប់មកនៅវគ្គទី៣ដែលជាវគ្គសួរសំណួរ ទាំងលោក អនុស្សាវរីយ៍ និងកញ្ញា គន្ធា ស្ទើររកពាក្យឆ្លើយមិនត្រូវ ព្រោះសំណួរសាហាវៗពេកពីលោក យ៉ារ៉ូ និងកញ្ញា កុសុមៈ។

សម្រាប់នៅចុងកម្មវិធី Bond For More Cambodia Night អ្នកទាំងពីរបានច្រៀងរួមគ្នាចំនួនពីរបទ ដែលមានចំណងជើងថា “វិលមកយឺតពេលបន្តិចហើយបង” និងបទ “ព្រលឹងចុងសក់” ។ តោះៗ ប្រសិនបើប្រិយមិត្តខកខានមិនបានទស្សនា Bond For More Cambodia Night កាលពីសប្ដាហ៍មុនទេនោះ ប្រិយមិត្តក៏អាចត្រឡប់ទៅទស្សនាតាមរយៈវីដេអូខាងក្រោមនេះបានផងដែរ។

Bond For More Cambodia Night ផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ MyTV និងផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការ Cambodia Beer រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។

ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer

“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង