×

គម្រោងកែប្រែមុខមាត់ប្រាសាទបាយ័ន ឱ្យមានស្រះទឹកព័ន្ធជុំវិញដូចសម័យមុន

ក្រុមអ្នកបុរាណវិទ្យារបស់អាជ្ញាធរជាតិអប្សរា កំពុងតែធ្វើកំណាយស្រាវជ្រាវនៅផ្នែកទិសអាគ្នេយ៍ ជាប់ប្រាសាទបាយ័នដែលគេជឿថា ពីមុន គឺជារចនាសម្ព័ន្ធរបស់ស្រះទឹកបុរាណ ដើម្បីសិក្សាអំពីកំណកដី និងទំហំស្រះនោះ ដើម្បីឈានទៅរកការស្ដារស្រះស្ដុកទឹកឱ្យមានឡើងវិញដូចកាលពីសម័យបុរាណ។

បើតាមបុរាណវិទូ កំណាយដែលក្រុមការងារកំពុងធ្វើនោះ ចង់ដឹងឱ្យប្រាកដថាតើរចនាសម្ពន្ធរបស់ស្រះកាលពីសម័យបុរាណមានទំហំប៉ុណ្ណា និងមានអ្វីខ្លះនៅតាមច្រាំង និងមាត់ស្រះ ហើយតើអាចម៍ដីដែលលុបស្រះនេះ គឺជាដីដែលហូរច្រោះមកតាមទឹក ឬក៏ជាអាចម៍ដីដែលគេចាក់លុបនៅក្រោយពេលដែលអង្គរត្រូវគេបោះបង់ឋានៈជារាជធានី។

ក្រុមអ្នកបុរាណវិទូឱ្យដឹងថា នៅពេលណាដែលអ្នកជំនាញបានសិក្សាស្រាវជ្រាវពីទំហំស្រះ មាត់ច្រាំងស្រះ និងជម្រៅស្រះបុរាណទៅតាមប្រវត្តិសាស្ត្ររួចរាល់ហើយនោះ គឺក្រុមការងារនឹងស្ដារស្រះបុរាណដើម្បីឱ្យស្ដុកទឹកមាននៅប្រាសាទបុរាណបាយ័នឱ្យដូចសម័យកាលបុរាណឡើងវិញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង