
នៅថ្ងៃសុក្រខាងមុខនេះ ពិតជាពិសេសមែនទែនដោយកំពូលតារាចម្រៀងដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជាចំនួនពីររូប ដែលជាអាយដលរបស់បងប្អូន នឹងមកជួបជុំគ្នានៅលើវេទិកាដ៏អស្ចារ្យរបស់កម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER ។
ប្រិយមិត្ត នឹងបានជួបជាមួយ លោក ឆន សុវណ្ណារាជ និង អ្នកនាង សុគន្ធ នីសា ដែលអ្នកទាំងពីរនឹងអញ្ជើញចូលរួមជាតារាកិត្តិយសដ៏ពិសេស នៅក្នុងរាត្រីដ៏វិសេសវិសាលរបស់កម្មវិធី Bond For More Cambodia Night ។ តារាកិត្តិយសទាំងពីរដែលមានឈ្មោះបោះសំឡេងលើវិថីសិល្បៈអស់រយៈពេលជាច្រើនឆ្នាំ ក៏បានសន្យាថានឹងពាំនាំនូវបទចម្រៀងយ៉ាងពីរោះៗយកមកចែកជូនប្រិយមិត្តឱ្យបានស្ដាប់កម្សាន្តដើម្បីបំបាត់អស់នូវភាពនឿយហត់ពីការងារផងដែរ។
កាន់តែប្លែកទៀតនោះ ពីកម្មវិធី Bond For More Cambodia Night ប្រិយមិត្ត ក៏នឹងបានទស្សនានូវផ្ទាំងទស្សនីយភាពថ្មី កំប្លែង និងការរៀបចំវេទិកាខុសប្លែកពីរាល់ដង សម្រាប់ពិធីករ វី យ៉ារ៉ូ ពិធីការិនី សុភ័ក្រ កុសុមៈ តារាកំប្លែង ពូណម និងជាពិសេសសម្រាប់វត្តមានចូលរួមរបស់កំពូលតារាចម្រៀងទាំងពីរដួងតែម្ដង។
ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី Bond For More Cambodia Night នៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER នាថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៤ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”
