×

មោះៗ អ្នកខេត្តព្រះសីហនុ ត្រៀមមុខម្ហូប១ចានយកមកដាក់ពាក្យប្រកួត MasterChef Cambodia នៅចុងសប្ដាហ៍នេះផងណា៎

ឱកាសដ៏ល្អកម្រមានបានមកដល់ហើយសម្រាប់អ្នកស្រឡាញ់ការចម្អិន ដែលស្ថិតនៅក្នុងក្រុងព្រះសីហនុ! កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោកដ៏ធំ MasterChef Cambodia រដូវកាលទី៣ នឹងបន្តដំណើរស្វែងរកបេក្ខជនដែលមានទេព្យកោសលមកដាក់ពាក្យនាចុងសប្តាហ៍នេះ ត្រូវនឹងថ្ងៃសៅរ៍អាទិត្យ ទី២៧-២៨ ខែមករា ឆ្នាំ២០២៤។

ខេត្តព្រះសីហនុ មានភាពល្បីល្បាញដោយសារមរតកវិជ្ជាធ្វើម្ហូបដ៏សម្បូរបែប និងចម្រុះ ជាមួយនឹងគ្រឿងផ្សំក្នុងតំបន់ និងរូបមន្តប្រពៃណីដែលត្រូវបានបន្សល់ទុកជាច្រើនជំនាន់។ នេះគឺជាឱកាសរបស់បងប្អូននៅខេត្តព្រះសីហនុនៅក្នុងការបង្ហាញពីរសជាតិប្លែក និងបច្ចេកទេសធ្វើម្ហូប ដើម្បីធ្វើឱ្យលើកមុខមាត់ខេត្តរបស់បងប្អូនហើយ!

ចូលរួមជាមួយ MasterChef Cambodia រដូវកាលទី៣ សម្រាប់វគ្គ Pre-audition និងបញ្ចេញភាពច្នៃប្រតិដ្ឋក្នុងផ្ទះបាយរបស់បងប្អូន ធ្វើឱ្យដូចអ្នកកំពុងតែប្រកួតប្រជែងពិតៗ ដើម្បីដណ្តើមយកបេក្ខភាពមួយនៅក្នុងកម្មវិធីដ៏ធំមួយនេះ។ មិនតែប៉ុណ្ណោះ បេក្ខជនដែលជាប់នឹងអាចមានឱកាសរៀនពីចុងភៅកំពូលៗ ទទួលបានបទពិសោធដែលមិនអាចកាត់ថ្លៃបាន និងបង្ហាញពីភាពច្នៃប្រតិដ្ឋរបស់អ្នកទៅកាន់ពិភពលោក។

ដូច្នេះ ប្រសិនបើអ្នកមានបំណងប្រាថ្នាចង់បង្កើនជំនាញធ្វើម្ហូបរបស់អ្នក ចែករំលែករឿងរ៉ាវរបស់អ្នកតាមរយៈម្ហូបអាហារ និងចាប់ផ្តើមលើវិថីមួយដែលមិនអាចបំភ្លេចបាន តាមរយៈការប្រកួតធ្វើម្ហូបនៅក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ សូមកុំឱ្យឱកាសនេះកន្លងផុតទៅឱ្យសោះ!

គ្រាន់តែយកម្ហូបមួយចានដែលចម្អិនដោយផ្ទាល់ដៃ មកដាក់ពាក្យនៅស្ដង់ដ៏ទាក់ទាញរបស់ក្រុមការងារ MasterChef Cambodia រដូវកាលទី៣ ក្នុងទីតាំងស្ថិតនៅកំពង់ផែទេសចរណ៍ខេត្តព្រះសីហនុ របស់អ្នកឧកញ៉ា ទៀ វិចិត្រ នាថ្ងៃទី២៧-២៨ ខែមករា ចាប់ពីម៉ោង ៨ព្រឹកតទៅ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង