
នៅថ្ងៃសៅរ៍សប្ដាហ៍នេះ គឺជាថ្ងៃដែលប្រិយមិត្តកំពុងរង់ចាំដើម្បីបានឃើញវត្តមានរបស់អាយដលចូលរួមនៅក្នុងការបញ្ចេញថ្វីដៃចម្អិនម្ហូប ជាមួយមេចុងភៅចំណានៗដែលមានបទពិសោធយូរឆ្នាំ នៅក្នុងផ្ទះបាយចល័តរបស់កម្មវិធីប្រកួតធ្វើម្ហូប Chef Race by IZE របស់ស្ថានីយទូរទស្សន៍ CTN ។
នាយ ព្រែក និង សុភ័ក្រ កុសុមៈ ដែលជាពីធីករនិងពិធីការិនីមហាកូរនិងកំប្លែងប្រចាំកម្មវិធីនេះ នឹងទទួលវត្តមានរបស់តារាកិត្តិយសចំនួន ៣ រូប ដែលសុទ្ធសឹងជាបុគ្គលិកល្បីៗ ជារៀមច្បងនៅលើវិថីសិល្បៈយូរឆ្នាំ និយាយរួម មានដូចជា អ្នកនាង ខៀវ សានសាណា, រ៉ូលីន និងលោក យឹម ណារ៉ា ។

អាយដលទាំងបី បានត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបង្ហាញពីថ្វីដៃចម្អិនម្ហូប និងតិចនិកនៅក្នុងការចាប់ម៉ូយឱ្យចូលទិញម្ហូបរបស់ពួកគាត់នៅតាមផ្ទះបាយដ៏ស្រស់ស្អាតទាំងបី ជូនដល់ទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ CTN បានទស្សនាដោយភាពសប្បាយរីករាយ។
ក្នុងសប្ដាហ៍ទី១៩នេះ អ្នកនាង ខៀវ សានសាណា ត្រូវមកសហការជាមួយ Chef ផាន ភារម្យ នៅក្នុងក្រុម EXPREZ ដើម្បីប្រកួតធ្វើម្ហូបជាមួយក្រុម CAMBODIA របស់ រ៉ូលីន និង Chef ពៅ ដាឡែន និងក្រុម IZE ដែលមានវត្តមានរបស់លោក ណារ៉ា រួមជាមួយ Chef អ៊ុ លក្ខិណា ដើម្បីស្វែងរកក្រុមដែលទទួលបានជ័យជម្នះ និងនាំយកថវិការទទួលបានសម្រាប់កិច្ចការសប្បុរសធម៌សង្គម។
រំឭកបន្តិច កាលពីសប្ដាហ៍មុនក្រុមដែលឈ្នះបានទៅលើក្រុម EXPREZ ហើយក៏ជាជ័យជម្នះលើកទី ៦ របស់ក្រុមនេះផងដែរ។ សម្រាប់ក្រុម IZE ធ្លាប់ឈ្នះបានចំនួន ៤ ដង ហើយក្រុម CAMBODIA ជាក្រុមដែលឈ្នះច្រើនជាងគេ ដោយមានតំណត់ត្រា ៨ ដង ក្នុងការប្រកួត ១៨ សប្ដាហ៍កន្លងមក។
កុំឱ្យភាពសប្បាយរីករាយទាំងនេះរំលងផុតទៅឱ្យសោះណា៎ប្រិយមិត្ត! ចូលរួមទស្សនាកម្មវិធី Chef Race by IZE សប្ដាហ៍ទី១៩ នៅលើកញ្ចក់ទូរទស្សន៍ CTN និងទំព័រហ្វេសប៊ុកផ្លូវការ Chef Race by IZE នាថ្ងៃសៅរ៍ ទី២៧ ខែមករា ចាបពីម៉ោង ១១ ព្រឹកតទៅ៕
