×

ខាងស្រីក៏ស្រស់ ខាងប្រុសក៏សង្ហា! ជាមេអណ្តើករកគូឱ្យគេសុខៗ បែររកគូឃើញខ្លួនឯងទៅវិញ

ភ្នំពេញ៖ ដោយសារតែអតីតកាលពីកុមារភាព ឃើញចោរចាក់សម្លាប់ឪពុកម្តាយនៅនឹងមុខ ទើបនៅពេលធំឡើងធ្វើឱ្យ ឃុនប្រាក់ បានចូលបម្រើការងាររាជការក្លាយជាប៉ូលិសម្នាក់កម្ចាត់ជនទុច្ចរិត រហូតលែងរវល់រឿងសាងគ្រួសារនឹងគេ ព្រោះក្នុងចិត្តមានតែរឿងម៉្យាងប៉ុណ្ណោះដែលសំខាន់សម្រាប់ខ្លួននោះគឺ សងសឹកឱ្យឪពុកម្តាយដែលត្រូវបាត់បង់ជីវិតយ៉ាងអាណោចអាធម្ម។

វ័យកាន់តែច្រើន និងមិនអើពើរឿងមានគ្រួសារនេះហើយ បានធ្វើឱ្យឪពុកមារបស់ ឃុនប្រាក់ កើតក្តីព្រួយបារម្ភជាខ្លាំង ទើបលោកមានគំនិតពឹងពាក់មេអណ្តើកឱ្យស្វែងរកគូស្រករឱ្យក្មួយប្រុសរបស់ខ្លួន។ ដោយហេតុមាននិស្ស័យជាមួយ ណូរី ដែលត្រូវទទួលភារកិច្ចជាមេអណ្តើករកគូឱ្យ ឃុនប្រាក់ ចុងក្រោយអ្នកទាំង ២បែរមកជាប់ជំពាក់ចិត្តលើគ្នាទៅវិញ។

មិនដឹងថា មេអណ្តើកណូរី មានចំណុចពិសេសអ្វីទើបធ្វើឱ្យកំលោះចាស់ ឃុនប្រាក់ ដែលមិនធ្លាប់រវីរវល់ស្រលាញ់អ្នកណា បែរមកត្រូវបាក់ចិត្តលើនាងទៅវិញ? ចង់ដឹងសាច់រឿងក្នុងរឿង “លង់ស្នេហ៍មេអណ្តើក” ដំណើរបែបណាទើបធ្វើឱ្យទំនាក់ទំនងរវាងអ្នកទាំង ២ឈានដល់ការមានចិត្តចំពោះគ្នាបែបនេះ កុំភ្លេចតាមដានទស្សនាទាំងអស់គ្នាដែលមានផ្សាយជូនចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១២ថ្ងៃត្រង់ចាប់ពីថ្ងៃចន្ទ ដល់ សុក្រ តទៅនៅ CTN តែមួយគត់៕


អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង