
អាចនិយាយបានថា សប្ដាហ៍មុនគឺជាសប្ដាហ៍ដ៏ធំបំផុតមួយរបស់កម្មវិធីតន្ត្រីបែបអាឃូស្ទិក Bond For More Cambodia Night ដែលឧបត្ថម្ភផ្ដាច់មុខដោយ CAMBODIA PREMIUM DRAFT BEER បន្ទាប់ពីកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា លោក ឆន សុវណ្ណារាជ និងអ្នកនាង សុគន្ធ នីសា បានផ្ដល់កិត្តិយសយ៉ាងពិសេសដើម្បីឡើងមកកាន់វេទិកាដ៏ស្រស់ស្អាតរបស់កម្មវិធី និងបកស្រាយបទចម្រៀងពីរោះៗជូនដល់ប្រិយមិត្តរបស់ MyTV ។

នៅក្នុងសប្ដាហ៍ទី១៦នេះ លោក ឆន សុវណ្ណារាជ និងអ្នកនាង សុគន្ធ នីសា ដែលជាអាយដលក្នុងដួងចិត្តរបស់បងប្អូនជាច្រើនឆ្នាំ មិនត្រឹមតែបានជ្រើសរើសនូវបទចម្រៀងដ៏ល្បីរបស់ពួកគាត់ដើម្បីយកមកច្រៀងជូនប្រិយមិត្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានការនិយាយលេងជាច្រើនជាមួយលោក យ៉ារ៉ូ កញ្ញា កុសុមៈ និងពូណម ដែលបានធ្វើឱ្យបងប្អូនសើចតាំងពីដើមរហូតដល់ចប់។

ពិសេសនៅក្នុងវគ្គសំណួរចម្លើយ ធ្វើឱ្យទស្សនិកជនរបស់ស្ថានីយទូរទស្សន៍ MyTV ទប់សំណើចមិនបាន ព្រោះសុទ្ធតែសំណួរដ៏សាហាវនិងហួសចិត្ត ដែលសួរពីរឿងរ៉ាវរបស់តារាកិត្តិយសទាំងពីរដែលហ្វេនៗទាំងអស់គ្នាពុំធ្លាប់បានដឹង។ ទាំងអស់នេះ បានធ្វើឱ្យកម្មវិធី Bond For More Cambodia Night មានគ្រប់រសជាតិទាំងការបង្កឱ្យបរិយាកាសមានភាពសប្បាយរីករាយ អារម្មណ៍ Sad តាមបទចម្រៀង ក៏ដូចជារឿងរ៉ាវប្លែកៗ ដែលផលិតកររបស់កម្មវិធីតែងតែខិតខំរិះរកដើម្បីបម្រើដល់ការកម្សាន្តរបស់ទស្សិកជន។
នៅក្នុងវគ្គដំបូង អាយដល ឆន សុវណ្ណារាជ មានបទចម្រៀងច្រៀងទោល ២ បទ រួមមាន បទ “កុំជឿមនុស្សស្រវឹង” និងបទ “នឹកអូនតែមិនអាចជួប” ដែលត្រូវម៉ាច់ជាមួយបរិយាកាសមានជាមួយស្រាបៀរ CAMBODIA PREMIUM DRAFT BEER តែម្ដង។ ងាកមកអាយដល សុគន្ធ នីសា ក៏បានបកស្រាយបទចម្រៀង ២បទដូចគ្នា មានដូចជាបទ “ក្ដាមស្រែ” និង “ស្មោះពេកអាយុខ្លី”។ សម្រាប់វគ្គចុងក្រោយ កំពូលតារាកិត្តិយសទាំងពីរ បានបកស្រាយបទចម្រៀង ២បទរួមគ្នា គឺបទ “ម្នាក់នោះនៅឯណា?” ព្រមទាំងបទ “សង្សារចាស់បង Call មកអូន” ផងដែរ។
តោះទៅទស្សនាកម្មវិធី Bond For More Cambodia Night សាជាថ្មី ដើម្បីទទួលបាននូវភាពសប្បាយរីករាយ និងបទចម្រៀងពីរោះៗពីអាយដលទាំងពីរ តាមរយៈវីដេអូខាងក្រោមនេះ។
Bond For More Cambodia Night ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ MyTV និងទំព័រហ្វេសប៊ុកផ្លូវការរបស់ CAMBODIA BEER រៀងរាល់ថ្ងៃសុក្រ ចាប់ពីម៉ោង ៨ យប់តទៅ។
ទំព័រហ្វេសប៊ុកផ្លូវការ CAMBODIA BEER៖ https://www.facebook.com/cambodiabeer
“CAMBODIA PREMIUM DRAFT BEER រសជាតិស្រស់បំផុត! The First Technology in Cambodia!”

