×

ពិតជារំភើប! MasterChef Cambodia នឹងទៅដល់ទឹកដីអច្ឆរិយនៃយើងដើម្បីភ្លក់រសជាតិម្ហូបឆ្ងាញ់ៗរបស់បេក្ខជនខេត្តសៀមរាម នៅចុងសប្ដាហ៍នេះ

ប្រញាប់ឡើង! សូមចូលរួមដាក់ពាក្យទាំងអស់គ្នាដើម្បីបង្ហាញពីស្នាដៃនៃការចម្អិនម្ហូប និងរឿងរ៉ាវដ៏អស្ចារ្យរបស់អ្នកនៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef Cambodia រដូវកាលទី ៣ ដែលកំពុងស្វែងរកកំពូលចុងភៅឯកបន្ទាប់ដែលអាចជារូបអ្នក!

ប្រសិនបើអ្នកមានចំណង់ចំណូលចិត្តក្នុងការធ្វើម្ហូប ហើយចង់បង្ហាញពីមុខម្ហូបប្រចាំត្រកូលរបស់អ្នកនោះ ក្រុមការងារ MasterChef Cambodia នឹងរង់ចាំទទួលបងប្អូនទាំងអស់គ្នាយ៉ាងកក់ក្ដៅ នៅក្នុងវគ្គ Pre-audition នាខេត្តសៀមរាប នៅចុងសប្តាហ៍នេះ ត្រូវនឹងថ្ងៃសៅរ៍អាទិត្យ ទី ៣-៤ ខែកុម្ភៈ ឆ្នាំ២០២៤។

សាកស្រមៃមើលថាបងប្អូននឹងរំភើបប៉ុណ្ណា នៅពេលដែលបងប្អូនបង្ហាញនូវមុខម្ហូបដែលផុសចេញពីការច្នៃប្រតិដ្ឋរបស់បងប្អូនទៅកាន់គណៈកម្មការនៃកម្មវិធី MasterChef Cambodia ដែលពោរពេញបទពិសោធយូរឆ្នាំលើវិស័យម្ហូបអាហារនោះ។ នេះជាឱកាសរបស់បងប្អូនហើយនៅក្នុងការចែករំលែកគំនិតថ្មីៗ និងជំនាញធ្វើម្ហូបរបស់បងប្អូនទៅកាន់ពិភពលោក!

មិនថាបងប្អូនជាចុងភៅតាមផ្ទះដែលមានរូបមន្តប្រចាំគ្រួសារជាច្រើនជំនាន់ ឬជាអ្នកស្រឡាញ់ការចម្អិនប្រកបដោយភាពច្នៃប្រតិដ្ឋនោះទេ សូមនាំយកនូវមុខម្ហូបរបស់បងប្អូនមកកាន់ស្តង់ MasterChef Cambodia រដូវកាលទី៣ នៅសណ្ឋាគារម៉េម័រផាឡេស ដើម្បីផ្ដល់ការចងចាំមួយដែលមិនអាចបំភ្លេចបានចេញពីមុខម្ហូបដ៏ពិសេសរបស់បងប្អូន។

កុំឱ្យឱកាសដ៏ល្អនេះ រំលងផុតទៅឱ្យសោះ! អ្នកអាចក្លាយជាបេក្ខជនម្នាក់ដែលធ្វើឱ្យគណៈកម្មការចាប់អារម្មណ៍ និងទទួលបានកន្លែងមួយសម្រាប់ឈានទៅវគ្គបន្ទាប់ក្នុងកម្មវិធី MasterChef Cambodia រដូវកាលទី៣ ក៏អាចថាបាន! តោះកត់ចំណាំថ្ងៃទុក និងត្រៀមមុខម្ហូបដ៏ល្អបំផុតរបស់អ្នក ដើម្បីចូលរួមជាមួយ MasterChef Cambodia នៅថ្ងៃចុងសប្តាហ៍នេះ ក្នុងវគ្គ Pre-audition នៅខេត្តសៀមរាប។

MasterChef Cambodia រដូវកាលទី៣ ជាកន្លែងដែលធ្វើឱ្យសុបិនក្លាយជាកំពូលចុងភៅឯករបស់អ្នក ក្លាយជាការពិត។ កម្មវិធីនេះ ឧបត្ថម្ភផ្ដាច់មុខដោយក្រុមហ៊ុន Khmer Beverages ដែលមានស្រាបៀរកម្ពុជា IZE និង EXPREZ និងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ CTN តែមួយគត់ ក្នុងពេលឆាប់ៗនេះ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង