×

អតីតបេក្ខជន MasterChef រដូវកាលទី២ Chef រ៉ាដូ ចាប់យកក្ដីស្រមៃថ្មីទៅរស់នៅទឹកដីអាមេរិក

គ្មានការជួបជុំណាដែលមិនបែកនោះទេ! Chef រ៉ាដូ ដែលជាអតីតបេក្ខជនរបស់កម្មវិធីប្រកួតធ្វើម្ហូបលំដាប់ថ្នាក់ពិភពលោក MasterChef និងជា Chef ដ៏ចំណានមួយរូបតែងតែបង្ហាញខ្លួននៅក្នុងកម្មវិធីប្រកួតធ្វើម្ហូបដ៏ថ្មីសន្លាងរបស់ស្ថានីយទូរទស្សន៍ CTN នៅព្រឹកនេះ បានចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីទៅរស់នៅឯទឹកដីប្រទេសសហរដ្ឋអាមេរិក។

Chef រ៉ាដូ ពិតជាទទួលការគាំទ្រខ្លាំងពីសំណាក់បងប្អូន ដែលស្រឡាញ់ពេញចិត្តគាត់តាំងពីចាប់ផ្ដើមលេខមុខនៅក្នុងកម្មវិធី MasterChef រដូវកាលទី២ រហូតដល់រូបលោកបានបើកអាជីវកម្មផ្ទាល់ខ្លួន នៅតែមានបងប្អូនតាមគាំទ្រយ៉ាងខ្លាំង។ យ៉ាងណាមិញ លោកនឹងត្រូវឃ្លាតឆ្ងាយពីបងប្អូន ពិសេសប្រិយមិត្តរបស់ស្ថានីយទូរទស្សន៍ CTN ។

ការចាកចេញទៅរស់នៅឯនាយសមុទ្ររបស់ Chef រ៉ាដូ ក៏ឃើញមានការជូនដំណើរពីសំណាក់អតីតម្ចាស់ពានរង្វាន់កំពូលចុងភៅឯក MasterChef រដូវកាលទី២ ពោលគឺ កញ្ញា ប៉ិច ស្រីណុច និងអតីតបេក្ខជនដែលប្រកួតប្រជែងក្នុងកម្មវិធីផងដែរ។

MasterChef Cambodia មិនត្រឹមតែកែប្រែជីវិតរបស់បេក្ខជននីមួយៗឱ្យបានល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ឱកាសសម្រាប់ឱកាសការងារជាច្រើននៅថ្ងៃអនាគតថែមទៀតផង។ រដូវកាលទី៣ បានឈានចូលមកដល់ហើយ! សម្រាប់បងប្អូនដែលស្រឡាញ់ការចម្អិនអាចចូលរួមដាក់ពាក្យជាមួយក្រុមការងារ MasterChef Cambodia នៅតាមទីតាំងដែលបានកំណត់។

សម្រាប់ព័ត៌មានលម្អិត អាចចូលទៅកាន់ទំព័រហ្វេសប៊ុកផ្លូវការ MasterChef Cambodia តាមរយៈ Link នេះ https://www.facebook.com/MasterChefCambodiaCTN ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង